Lexus ដេញតាម BMW កាន់តែកកៀកនៅផ្សារអាមេរិក

BMW នៅតែបន្តកាន់កាប់តំណែងជាក្រុមហ៊ុនលក់រថយន្តប្រណីតបានច្រើនជាងគេនៅសហរដ្ឋអាមេរិក ប៉ុន្តែម៉ាក Lexus បានតាមពីក្រោយយ៉ាងប្រកៀកបំផុត។

នៅត្រីមាសទីបីនៃឆ្នាំ២០២១នេះ Lexus អាចលក់រថយន្តប្រណីតរបស់ខ្លួនបាន ៨១ ០៩៣គ្រឿង ខណៈដែល BMW លក់បាន ៧៥ ៦១៩គ្រឿង និង Mercedes-Benz លក់បានចំនួន ៥៥ ១៣០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ ចំនួនលក់សរុបរបស់ BMW នាំមុខ Lexus ចំនួន ៤ ៨០៨គ្រឿងប៉ុណ្ណោះ ហើយនាំមុខ Mercedes-Benz ចំនួន ២៨ ០០០គ្រឿងផងដែរ។

ក្រឡេកមើលការលក់របស់ Lexus បានបង្ហាញថារថយន្ត RX និង NX គឺកាន់កាប់ចំណែកជាងពាក់កណ្ដាលនៃចំនួនលក់សរុបរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម