ទីបំផុតដឹងឈ្មោះម៉ាស៊ីនផលិតលុយរបស់ក្រុមហ៊ុន Rivian ហើយ

រថយន្ត Rivian R1T ចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារសហរដ្ឋអាមេរិកជាបណ្ដើរៗហើយ ដោយរថយន្ត R1S នឹងចេញ​លក់​នាពេលបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក្ដីរថយន្តទាំងពីរនេះ មិនមែនជាកិច្ចការអាទិភាពធំសំខាន់របស់ Rivian នោះឡើយ ដោយរថយន្តវ៉ែនអគ្គិសនីដែលផលិតឡើងជាពិសេសសម្រាប់ Amazon ឯណោះទេ ដែលជាអាទិភាពសំខាន់របស់ក្រុមហ៊ុននាពេលនេះ។

នៅត្រឹមដំណាច់ឆ្នាំ២០២២ ក្រុមហ៊ុន Rivian បានចុះកុងត្រា​ជាមួយ Amazon ក្នុងការផ្គត់ផ្គង់រថយន្តវ៉ែន​អគ្គិសនីចំនួន ១ម៉ឺនគ្រឿង ហើយនៅចុងសតវត្សឆ្នាំ២០២០នេះ តួលេខនេះនឹងកើនឡើងរហូតដល់ចំនួនសរុប ១០ម៉ឺនគ្រឿង។ ហេតុនេះហើយធ្វើឲ្យរថយន្តវ៉ែននេះក្លាយជាអាទិភាពធំជាងគេរបស់ Rivian។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក បើតាមឯកសារ​ VIN ដែលចុះបញ្ជីជាមួយស្ថាប័ន NHTSA របស់អាមេរិក កាលពីពេលថ្មីៗនេះ បានឲ្យដឹងច្បាស់ថារថយន្តវ៉ែនអគ្គិសនីនេះ នឹងមានឈ្មោះថា 700 Van និង 500 Van មិនមែនឈ្មោះថា “RCV” ដូចដែលលេចឮតាមពាក្យចចាមអារ៉ាមកន្លងមកនោះទេ។

ឯកសារ VIN ដដែលបានបង្ហាញថារថយន្តវ៉ែននេះមានជម្រើស៤ប្រភេទ ដោយមានប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ AWD, ប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ FWD និងប្រភេទប្រើម៉ូទ័រមួយ FWD។ ប្រសិនបើគ្រប់យ៉ាងអាចដំណើរការទៅតាមផែនការ នោះគម្រោងការរវាង Rivian និង Amazon មួយនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរឈានមុខគូប្រជែងក្នុងវិស័យដឹកជញ្ជូនទំនិញតាមរថយន្តវ៉ែន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម