ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ អុញនោះ! Elon Musk ថា Tesla មិនបានស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុន Hertz រឿងទិញឡាន ១០ម៉ឺនគ្រឿងឡើយ

អុញនោះ! Elon Musk ថា Tesla មិនបានស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុន Hertz រឿងទិញឡាន ១០ម៉ឺនគ្រឿងឡើយ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានសរសេរសារនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា មិនទាន់មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ” បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះបានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។

បន្ថែមពីនេះ លោកក៏បានលើកឡើងបន្ថែមផងដែរថា ប្រសិនបើកិច្ចសន្យាព្រមព្រៀងនឹងសម្រេចបាន នោះក្រុមហ៊ុន Hertz នឹងត្រូវបង់ថ្លៃរថយន្តពេញ មិនមានការបញ្ចុះតម្លៃនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កាលពីថ្ងៃទី ២៥កន្លងទៅ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានកើនឡើង ១២,៦% បន្ទាប់ពីក្រុមហ៊ុន Hertz បាននិយាយថា ខ្លួនបានបញ្ជាទិញរថយន្តចំនួន ១០០ ០០០ គ្រឿងពី Tesla នៅចុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម