Hyundai នឹងផលិតឡានអគ្គិសនីនៅអាមេរិក ចាប់ពីឆ្នាំក្រោយនេះ

ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងបានសម្រេចចិត្តនឹងផលិតរថយន្ត Genesis GV70 ប្រភេទអគ្គិសនី នៅរោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅរដ្ឋ Alabama សហរដ្ឋអាមេរិក។

រថយន្ត GV70 EV នឹងជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Hyundai ដែល​នឹងផលិតនៅសហរដ្ឋអាមេរិក។ គួរដឹងថា GV70 ត្រូវបានក្រុមហ៊ុន Genesis ប្រកាសចេញកាលពីឆ្នាំ២០២០ ដែលបច្ចុប្បន្នវាមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត រួមទាំង​ប្រភេទអគ្គិសនីសុទ្ធដែលនឹងចេញក្នុងឆ្នាំ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសម្រេចចិត្តផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនេះអាចជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែតាមប្រភពបានឲ្យដឹងថា Hyundai មានគោលបំណងចង់​វាយលុកចូលទីផ្សារសហរដ្ឋអាមេរិក ដែលកំពុងមានទំនោរទៅកាន់រថយន្តអគ្គិសនី។

ចាប់តាំងពីបានចេញលក់នៅសហរដ្ឋអាមេរិកនាខែមិថុនាមក រថយន្ត GV70 ប្រភេទម៉ាស៊ីនពីស្តុងទទួលបានលទ្ធផលលក់ល្អគួរសម ដោយ​រថយន្តនេះមានតម្លៃចាប់ពី ៤១ ០០០ដុល្លារ ហើយ​គេរំពឹងថាប្រភេទអគ្គិសនីនឹងមានតម្លៃថ្លៃលើសនេះបន្តិចបន្តួច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម