Toyota ជឿជាក់ថា ផ្នែកខ្លះនៃពិភពលោក នៅតែមិនទាន់ត្រៀមខ្លួន សម្រាប់ឡានអគ្គិសនីឡើយ!

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនផលិតរថយន្តចំនួន ៦ រួមមាន Ford, GM, Mercedes, Volvo, BYD, និង Jaguar Land Rover បានប្តេជ្ញាបញ្ចប់ការផលិតរថយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង នៅឆ្នាំ ២០៤០។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ ដែលមិនស្ថិតក្នុងបញ្ជីនោះគឺ Toyota ប៉ុន្តែវាក៏មានហេតុផលនៅពីក្រោយខ្នងរឿងរ៉ាវនេះដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះក្រុមហ៊ុន Toyota ជឿជាក់ថា សម្រាប់តំបន់មួយចំនួននៃពិភពលោក ការបំភាយឧស្ម័នពុលសូន្យ ឬហៅថា រថយន្តអគ្គិសនី “មិនសមហេតុផលទេ” យ៉ាងហោចណាស់គឺនៅមិនទាន់ដល់ពេលនៅឡើយទេ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បានប្រាប់សារព័ត៌មាន Reuters ថា “យើងត្រៀមខ្លួនជាស្រេចក្នុងការបង្កើនល្បឿន និងជួយគាំទ្រជាមួយនឹងរថយន្តដែលមិនមានការបញ្ចេញឧស្ម័នពុល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់ជាច្រើននៃពិភពលោក ដូចជា អាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា ការលើកកម្ពស់ការដឹកជញ្ជូនគ្មានការបំភាយឧស្ម័នពុលសុទ្ធ នៅមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ។ យើង​គិត​ថា ​វា​នឹង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​ធ្វើឲ្យមាន​ការ​រីក​ចម្រើន… ដូច្នេះ វា​ពិបាក​សម្រាប់​យើង​ក្នុង​ការ​ប្តេជ្ញា​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ដំណាក់កាល​នេះណាស់”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម