នៅក្នុងអំឡុងឆ្នាំ ១៩៩០ ក្រុមហ៊ុន Toyota បានចាប់ផ្តើមសិក្សា និងផលិតនូវប្រព័ន្ធ Hybrid និង ប្រព័ន្ធចំហេះខាងក្នុង ដែលនាំឲ្យរថយន្ត Prius មានល្បឿនយឺត ប៉ុន្តែស៊ីសាំងតិចបំផុត។ បើទោះបីជាបែបនេះក្តី Toyota Prius មិនមែនជារថយន្តដែលស៊ីសាំងតិចបំផុតឡើយ នៅក្នុងប្រវត្តិសាស្រ្តរថយន្ត។
ខាងក្រោមនេះគឺជារថយន្តទាំង ១០ ម៉ូដែល ដែលមានកម្រិតស៊ីសាំងតិចបំផុតក្នុងប្រវត្តិសាស្រ្តរថយន្ត៖
១) Honda Civic HB VX ស៊េរីឆ្នាំ ១៩៩៥ មានកម្រិតស៊ីសាំងជាមធ្យម ៥,៤ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
២) Toyota Prius C ស៊េរីឆ្នាំ ២០១៩ មានកម្រិតស៊ីសាំងជាមធ្យម ៥,១ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៣) Honda Civic Coupe HF ស៊េរីឆ្នាំ ១៩៨៦ មានកម្រិតស៊ីសាំងជាមធ្យម ៥,១ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៤) Geo Metro XFI ស៊េរីឆ្នាំ ១៩៩៤ មានកម្រិតស៊ីសាំងជាមធ្យម ៥ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៥) Chevrolet Sprint ER ស៊េរីឆ្នាំ ១៩៨៦ មានកម្រិតស៊ីសាំងជាមធ្យម ៤,៩ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៦) Toyota Prius ស៊េរីឆ្នាំ ២០១០ មានកម្រិតស៊ីសាំងជាមធ្យម ៤,៧ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៧) Honda Insight ស៊េរីឆ្នាំ ២០១៩ មានកម្រិតស៊ីសាំងជាមធ្យម ៤,៥ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៨) Honda Insight ស៊េរីឆ្នាំ ២០០០ មានកម្រិតស៊ីសាំងជាមធ្យម ៤,៤ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
៩) Toyota Prius 3 ស៊េរីឆ្នាំ ២០១៩ មានកម្រិតស៊ីសាំងជាមធ្យម ៤,៣ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ
១០) Hyundai Ioniq ស៊េរីឆ្នាំ ២០១៨ មានកម្រិតស៊ីសាំងជាមធ្យម ៤,០៦ លីត្រក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ