ផ្អែកតាមការចុះផ្សាយរបស់ Electrek កាលពីថ្មីៗនេះបានបង្ហាញថារថយន្ត Cybertruck របស់ Tesla មានអ្នកកក់ទិញចំនួនប្រមាណ ១,២៧លានគ្រឿង ដែលស្មើនឹងប្រមាណ ៨០ពាន់លានដុល្លារ ប្រសិនបើនេះជាចំនួនដែលអាចលក់ចេញបានពិតប្រាកដ។
គួរបញ្ជាក់ថា គេមិនមានវិធីដឹងច្បាស់ថាចំនួនលក់រថយន្ត Cybertruck គឺមានប៉ុន្មានឲ្យពិតប្រាកដនោះ ប៉ុន្តែកាលពីខែ៦ខែមុនអ្នកវិភាគធ្លាប់បានប៉ាន់ស្មានថារថយន្តនេះមានចំនួនលក់ ៦៥ម៉ឺនគ្រឿង ហើយការដែលវាឡើងជាង ១,៣លានគ្រឿងនេះ គឺជាតួលេខកក់ដ៏អស្ចារ្យបំផុត។
កាលពីថ្មីៗនេះ Tesla បានបញ្ជាក់ថាការផលិតរថយន្ត Cybertruck ទំនងជានឹងចាប់ផ្ដើមនៅឆ្នាំ២០២២ខាងមុខនេះ ហេតុនេះចំនួនកក់ ១,៣លានគ្រឿងនេះ ប្រសិនបើក្លាយជាចំនួនលក់ចេញ នោះអតិថិជននឹងត្រូវរង់ចាំយូរឆ្នាំទៀតទើបទទួលបានរថយន្តមកប្រើប្រាស់៕