តូយ៉ូតា ប្រារព្ធពិធីលក់១០លានគ្រឿងឡានឡង់គ្រីស័រ គិតចាប់ពីឆ្នាំ ១៩៥១ (វីដេអូ)

តូយ៉ូតា ប្រារព្ធពិធីលក់បាន ១០លានគ្រឿងទូទាំងពិភពលោក ចាប់តាំងពីឆ្នាំ ១៩៥១ នៃរថយន្តឡង់គ្រីស័រ (Toyota Land Cruiser) គិតត្រឹមថ្ងៃទី ៣១ ខែសីហា។ រថយន្តដែលជានិមិត្តរូបដំបូងលើដងវិថីត្រូវលក់នៅថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៥១ ដែលគិតមកដល់ពេលនេះ គឺមានអាយុកាលនៅលើទីផ្សាររយះពេល ៦៨ឆ្នាំមកហើយ មានឈ្មោះថា តូយ៉ូតា “Jeep BJ”។ ពេលនោះគឺមិនសូវជាមានសន្ទុះនៃការលក់ខ្លាំងនោះទេ រហូតដល់ម៉ូដែល 20 Series ក្នុងឆ្នាំ ១៩៥៥។ នៅពេលនោះផងដែរ តូយ៉ូតាធ្វើការនាំចេញទៅលក់បានត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ក្នុងមួយឆ្នាំ ប៉ុន្តែនៅឆ្នាំ១៩៦៥ ចំនួនលក់មានការកើន ជាកំណត់ត្រាថ្មី ដែលមានចំនួនរហូតដល់ទៅ ១ម៉ឺនគ្រឿង។

រថយន្តតូយ៉ូតា ‘Jeep BJ’ នៅឆ្នាំ ១៩៥១

សព្វថ្ងៃតូយ៉ូតា បានធ្វើការលក់រថយន្តឡង់គ្រីស័រនេះនៅលើពិភពលោកចំនួន ១៧០ ប្រទេស ដែលអាចលក់បានចាប់ពី ៤០មុឺនគ្រឿងក្នុងមួយឆ្នាំ។ តូយ៉ូតា ក៏បានថ្លែងនូវអំណរគុណ និងបាននិយាយបន្ថែមទៀតថា គិតមកដល់ពេលមានរយះពេលជិតកន្លះសតវត្សទៅហើយ ដែលរថយន្តឡង់គ្រីស័រ 40 Series នៅតែអាចប្រើប្រាស់បាន។

រថយន្តឡង់គ្រីស័រ 40 Series ចាប់ផ្តើមសម្ពោធ និងលក់ជាផ្លូវការនៅក្នុងឆ្នាំ១៩៦០ បំពាក់ជាមួយកាឡេកង់ ៤x៤ ប៉ុង ២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រថយន្តឡង់គ្រីស័រ 40 Series

ក្រោយមកទៀតក៏ចាប់ផ្តើមមានប្រភេទ 70 Series ក្នុងឆ្នាំ ១៩៨៤ និង 90 Series ក្នុងឆ្នាំ ១៩៩៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម