Honda មានគំរោងនឹងផលិតឡាន SUV ខ្នាតតូចថ្មី ដែលជាម៉ូឌែលស្ថិតនៅចន្លោះ HR-V និង CR-V

តាមរបាយការណ៏ពី Car Sensor នៅក្នុងប្រទេសជប៉ុន Honda នឹងបង្ហាញ រថយន្ត SUV ជំនាន់ទី៣ នៅខែ កញ្ញា​ ឆ្នាំ២០២២​ ដែលជាម៉ូដែលខ្នាតតូចមធ្យមដោយផ្អែកលើស្ថាបត្យកម្ម Civic ថ្មី និងការរចនាឡើងដាក់នៅចន្លោះ HR-V ខ្នាតតូច និង CR-V ខ្នាតមធ្យម ដែលមានប្រវែងសរុប ៤៥០០ មីលីម៉ែត្រ ទទឺង ១៨០០ មីលីម៉ែត្រ និងកំពស់ ១៦២៥ មីលីម៉ែត្រ ។

គេហទំព័រ Car Sensor បានរំពឹងថា SUVs ថ្មី នឹងធ្វើការប្រើប្រាស់ម៉ាស៊ីនសាំង Turbocharged ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ រួមជាមួយនឹងម៉ូដែលកូនកាត់ e:HEV hybrid ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលព័ត៌មាននៅមានចំនួនកំណត់​ ផ្នែកខាងក្នុងគេរំពឹងថាវានឹងមានភាពស្រដៀងទៅនឹងរថយន្ត HR-V ថ្មី (តាមរូបភាពខាងលើ) ខណៈដែល Car Sensor បង្ហាញអំពីទម្រង់រូបរាង និងភ្លើងខាងក្រោយដែលយកគំរូតាម CR-V ជំនាន់ថ្មី ។

សម្រាប់ឈ្មោះរបស់ SUV​ ថ្មីខ្នាតតូចនេះមិនច្បាស់ទេ ទោះយ៉ាងណា Honda បានចុះឈ្មោះកម្មសិទ្ធបញ្ញា ‘ZR-V’ នៅក្នុងប្រទេសអូស្ត្រាលី ស្របតាមនាមត្រកូល R-V របស់ខ្លួនសម្រាប់ម៉ូដែល SUV ។

 

ទោះយ៉ាងណាក៏ដោយ ត្រូវបានគេជឿថា​ ស្លាកសញ្ញានេះនឹងត្រូវអនុវត្តចំពោះរថយន្ត SUV ថ្មីនេះសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ ដែលនឹងក្លាយជាគូប្រជែង Mazda CX-3 និង Toyota Yaris Cross។

Honda SUV ខ្នាតតូចមធ្យមថ្មីនេះគ្រោងនឹងដាក់លក់នៅប្រទេសជប៉ុន នៅខែ កញ្ញា ឆ្នាំ២០២២ ខណៈដែលក្រុមហ៊ុន Honda នៅទីផ្សារអូស្ត្រាលីកំពុងពិចារណារថយន្ត SUV ជំនាន់ទី៣ សម្រាប់ត្រកូលក្នុងស្រុករបស់ខ្លួនដើម្បីបំពេញបន្ថែម HR-V និង CR-V ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម