ឡាន Sedan របស់បារាំងចាក់សាំង ១,១លីត្រ ជិះបាន ១០០គីទ្បូម៉ែត្រ តម្លៃជាង ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន DS បានធ្វើការបន្ថែមនូវម៉ូឌែលថ្មីសម្រាប់ត្រូកូលនៃរថយន្ត DS 9 ដែលអោយឈ្មោះថា E-Tense 250 ដែលជាម៉ូឌែលប្រភេទ Plug-in Hybrid។

សម្រាប់រថយន្ត DS 9 E-Tense 250 ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid បំពាក់ដោយបច្ចេកវិទ្យា PureTech ទំហំ ៤ស៊ីទ្បាំ ផលិតកម្លាំង ១៩៧សេះ ផ្គួបផ្សំជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ១០៧សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះរថយន្តក៏បានបំពាក់អាគុយផ្ទុកភ្លើង ១៥.៦ គីទ្បូវ៉ាត់ ដែលអនុញ្ញាតអោយរថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៧០ គីឡូម៉ែត្រ សម្រាប់រត់ក្នុងទីក្រុង និងទាំងក្រៅ-ក្នុងក្រុងរហូតដល់ ៦១ គីឡូម៉ែត្រ នេះបើយោងតាមការសាកល្បងពី WLTP។

ដោយទ្បែក DS 9 E-Tense 250 វាបានបញ្ចេញឧស្ម័ន CO2 ត្រឹមតែ ២៦g/km ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះនៅពេលចាក់សាំង ១,១លីត្រ អាចបើកបរបានចម្ងាយ ១០០ គីទ្បូម៉ែត្រលើសពីនេះវាក៏អាចស្ទុះដល់ល្បឿនអតិបរមា ២៤០គ.ម/ម និង ១៣០គ.ម/ម ដោយប្រើតែម៉ូទ័រអគ្គិសនីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះតម្លៃរថយន្ត DS 9 E-Tense 250 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសបារាំង មាន ២ ជម្រើសម៉ូឌែលរួមមាន៖

  • The Performance Line+ តម្លៃ ៦៥,៦២០ ដុល្លារ
  • The Rivoli+ តម្លៃ ៦៨,៩០១ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម