Toyota Aygo X ស៊េរីឆ្នាំ២០២២ នឹងចាប់ផ្តើមលក់នៅឆ្នាំក្រោយតម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉ូឌែល Aygo X ប្រភេទ Crossover ស៊េរីឆ្នាំ២០២២ នឹងចាប់ផ្តើមលក់នៅឆ្នាំក្រោយ សម្រាប់ទីផ្សារចក្រភពអង់គ្លេស។

សម្រាប់រថយន្ត Toyota Aygo X ប្រើប្រាស់ម៉ាស៊ីន ១,០លីត្រ ៣ ស៊ីទ្បាំង ផលិតកម្លាំង ៧១សេះ និង​ ៩៣ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥វគ្គ ឬប្រអប់លេខអូតូ S-CVT ៥វគ្គ រត់កង់មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Toyota Aygo X ប្រើប្រាស់គ្រោងឆ្អឹង GA-B ដូចគ្នានឹងរថយន្ត Yaris  និង Yaris Cross ។ វាមានប្រវែង ៣,៧០០ ម៉ែត្រ ទទឹង ១,៧៤០ ម៉ែត្រ និងកម្ពស់ ១,៥២៥ ម៉ែត្រ ជាមួយនឹងគម្លាតកង់មុខក្រោយ ២,៤៣០ ម៉ែត្រ និងទម្ងន់ ៩៤០ គីឡូក្រាម ។

រថយន្ត Toyota Aygo X បានបំពាក់នូវអេក្រង់កម្សាន្តភ្ជាប់មុខងារ Apple CarPlay និង Android Auto ប្រភេទ​ Touchscreen ទំហំ ៧ អ៊ីញ។ បន្ថែមពីនេះវាក៏បានបំពាក់នូវកញ្ចប់ Toyota Safety Sense ជាមួយប្រព័ន្ធ ADAS ដូចជា Lane Trace Assist និង Intelligent Adaptive Cruise Control ផងដែរ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Aygo X មាន ៤ ម៉ូឌែល៖

  • Toyota Aygo X Pure  តម្លៃ ១៩ ៥២៧ ដុល្លារ
  • Toyota Aygo X Edge  តម្លៃ ២១ ៧៩១ ដុល្លារ
  • Toyota Aygo X Exclusive  តម្លៃ ២៣ ៤០២ ដុល្លារ
  • Toyota Aygo X Limited Edition  តម្លៃ ២៥ ៩៤៥ ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម