កម្មង់ច្រើនពេក! ពេលនេះ Ford បិទការកក់ភីកអាប់អគ្គិសនីខ្នាតធំរបស់ខ្លួន

រថយន្ត Ford F-150 Lightning កំពុងតែទទួលបានភាពជោគជ័យខ្លាំង ខណៈដែលក្រុមហុ៊នបានទទួលការកក់ទុកជិត ២០០,០០០ គ្រឿងរួចហើយ។

នោះជាចំនួនដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលស្មើរនឹងចំនួននៃផែនការផលិត ៣ឆ្នាំរបស់ Ford​ ខណៈពេល Ford គ្រោងផលិតត្រឹមចំនួន ១៥,០០០ គ្រឿងនៅឆ្នាំក្រោយ និងកើនឡើងដល់ ៥៥,០០០ គ្រឿងនៅឆ្នាំ​២០២៣, ចំនួន ៨០,០០០ គ្រឿងនៅឆ្នាំ២០២៤ និង ១៥០,០០០ គ្រឿងក្នុងរយៈពេល ៣ឆ្នាំខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយចំនួននេះ ក្រុមហ៊ុន Ford បានផ្អាកទទួលការកក់ថ្មី ហើយ សម្រាប់អតិថិជនដែលកំពុងស្វែងរកការកក់ទុករថយន្ត ឥឡូវនេះ Ford បានផ្តល់សារទៅកាន់អតិថិជនរបស់ខ្លួនថា៖ ខណៈពេលដែលយើងរៀបចំបង្កើតប្រវត្តិសាស្ត្រជាមួយគ្នា យើងបានបិទការកក់ទុក ដូច្នេះយើងអាចចាប់ផ្តើមទទួលយកការបញ្ជាទិញ ជាមួយតួរលេខជាក់លាក់ចុងក្រោយផងដែរ។

រថយន្ត F-150 Lightning ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ៣៩ ៩៧៤ ដុល្លារ។ ហើយអតិថិជនអាចជ្រើសរើសប្រភេទ Standard Range និង Extended Range ដែលមានចម្ងាយប៉ាន់ស្មាន ៣៧០​ គីឡូម៉ែត្រ និង ៤៨៣ គីឡូម៉ែត្រ ។

ម៉ូដែលប្រភេទ Standard Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដែលរួមបញ្ចូលគ្នាមានកម្លាំង ៤២៦ សេះ និង ១០៥០ ញ៉ូតុនម៉ែត្រ សម្រាប់ប្រភេទ Extended Range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា អាចបង្កើតកម្លាំងបាន​​ ៥៦៣ សេះ និងកម្លាំងរមួល ១០៥០​ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម