អ្នកទិញរថយន្តភាគច្រើនតែងតែចង់ដឹងថា រថយន្តរបស់ពួកគេមានប្រភពចេញពីរោងចក្រប្រទេសណា ។ វាមិនមែនជារឿងពិបាកឡើយ ព្រោះគេអាចដឹងពីប្រភពនៃរថយន្ត តាមរយៈការសង្កេតមើលលើលេខ VIN ចំនួន ១៧ ខ្ទង់របស់រថយន្ត ដែលមាននៅលើផ្នែកជាច្រើន ដូចជា ផ្នែកខាងមុខក្រោមគម្របឡាន, នៅផ្នែកខាងលើនៃតាប្លូ, ខាងក្រោមផ្លិតទឹករថយន្ត និង នៅលើត្រចៀកទ្វាររបស់តៃកុងរថយន្តជាដើម ។
ខ្ទង់ទី ១ នៃលេខ VIN ចំនួន ១៧ ខ្ទង់នោះ គឺជាកូដបញ្ជាក់ពីប្រទេសដើមកំណើតនៃរថយន្ត ដោយវាអាចជាលេខ ឬ អក្សរ និង មានអត្ថន័យខុសៗគ្នា ដូចខាងក្រោម ៖
1-4-5 = សហរដ្ឋអាមេរិក
2 = កាណាដា
3 = ម៉ិកស៊ីកូ
6 = អូស្ត្រាលី
8 = អាហ្សង់ទីន
9 = ប្រេស៊ីល
J = ជប៉ុន
L = ចិន
S = ចក្រភពអង់គ្លេស
M = ថៃ
K = កូរ៉េ
V = បារាំង