តម្លៃរបស់ Ford Mustang Mach-E ២០២២ ឡើងថ្លៃដល់ទៅ ៣,០០០ ដុល្លារ

Ford បានធ្វើការកែប្រែតម្លៃរបស់រថយន្ត SUV អគ្គិសនី​ Mustang Mach-E ស៊េរីឆ្នាំ ២០២២ ដោយពេលនេះវាមានតម្លៃថ្លៃជាងពេលណាទាំងអស់។

នៅពេលដែលរថយន្ត Mustang Mach-E ស៊េរីឆ្នាំ ២០២២ បានបង្ហាញជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយសម្រាប់តម្លៃ Base ម៉ូដែលមានតម្លៃដូចនឹងម៉ូដែលឆ្នាំ ២០២១ ខណៈម៉ូដែលផ្សេងទៀតមានតម្លៃថោកជាង។ ចាប់ពីថ្ងៃទី៨ ខែធ្នូនេះតទៅតម្លៃបានហក់ឡើងបន្ថែមដល់ ៣,០០០ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ Base នៃត្រកូល Mach-E ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃពីមុនចាប់ពី ៤២,៨៩៥ ដុល្លារ​ ប៉ុន្តែឥឡូវឡើងថ្លៃ១,០០០ ដុល្លារ​ ទៅ ៤៣,៨៩៥ ដុល្លារ​ ខណៈតម្លៃម៉ូដែល Premium ក៏បានឡើងថ្លៃចំនួន ១,០០០ដុល្លារ ពី ៤៨,១០០ ដុល្លារ​ ទៅ ៤៩,១០០ ដុល្លា​រ ។

តម្លៃបានហក់ឡើងបន្ថែមទៀតសម្រាប់ប្រភេទ California Route 1 និង GT បានឡើងថ្លៃដល់ ២,០០០ ដុល្លារដុល្លារ សម្រាប់ម៉ូដែលទាំង ២ប្រភេទនេះ ដោយ ម៉ូដែល Mach-E California Route 1 ឥឡូវនេះមានតម្លៃចាប់ពី ៥២,៧៧៥ ដុល្លារ​ និង Mach-E GT មានតម្លៃដល់ ៦១,៩៩៥ ដុល្លារ​ កើនឡើង ២០០០ដុល្លារ។

Ford ក៏បានដំឡើងតម្លៃសម្រាប់កញ្ចប់ GT Performance Package និង​ថាមពលអាគុយនីមួយៗចំនួន ១០០០ ដុល្លារ។​ សម្រាប់តម្លៃទាំងអស់នេះ​ជាតម្លៃមុនកាត់ប្រាក់ជំនួយពីរដ្ឋាភិបាល និងថ្លៃដឹកជញ្ចូនចំនួន ៧,៥០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម