Impreza Black Accent Edition ស៊េរីថ្មី នៃម៉ូដែល Subaru ប្រារព្ធខួបលើកទី ៣០ ​នៅទីផ្សារជប៉ុន

ក្រុមហ៊ុន Subaru បានបញ្ចេញរថយន្ត Impreza special edition នៅក្នុងប្រទេសជប៉ុន ដើម្បីអបអរខួប ៣០ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៃជំនាន់ទី ១ ក្នុងឆ្នាំ ១៩៩២ ដោយម៉ូដែល Impreza 1.6iS EyeSight Black Accent មានទាំងប្រភេទ hatchback និង sedan

ក្នុងនោះដែរ ម៉ូដែល 30th-anniversary edition បានលេងពណ៌ខ្មៅទៅលើ ប៉ាណា, កញ្ចក់, កាងលំអខាងក្រោយ និងអង់តែនត្រីឆ្លាម, ថាសកង់អាលុយមីញ៉ូមទំហំ១៧ អ៊ីញពណ៌ខ្មៅ ខណៈផ្នែក​ខាង​ក្នុង​ភ្ជាប់មកជាមួយស្បែក​ពណ៌​ប្រផេះ និង​ខ្មៅ​ដែល​មាន​ថ្នេរ​ប្រាក់ និង EyeSight Safety Plus ជាមួយនឹងមុខងារជំនួយការអ្នកបើកបរ (ADAS) ជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Impreza 1.6iS EyeSight Black Accent ដំណើរការដោយម៉ាស៊ីន naturally aspirated ចំណុះ ១,៦ លីត្រ បង្កើតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ១៤៨ ញ៉ូតុនម៉ែត្រ  ថាមពល​ត្រូវ​បាន​បញ្ជូន​ទៅ​កង់​មុខ ឬ​ទៅ​កង់​ទាំង​បួន​ ​តាម​រយៈ​ការ​បញ្ជូនទៅប្រអប់លេខ Lineatronic CVT របស់ Subaru និងមានតម្លៃចាប់ពី ១៩,១៨៥ ដុល្លារ​ ។

Impreza ស៊េរីឆ្នាំ​២០២២​ របស់ប្រទេសជប៉ុន ទទួលបានកៅអីអ្នកបើកមានមុខងារកម្តៅ និងអ្នកដំណើរខាងមុខ (ស្តង់ដារនៅលើ 2.0iS EyeSight, Advance, និង STI Sport) ការតុបតែងលម្អនៅលើកុងទ័រនៃ 1.6iS EyeSight ខណៈ ផ្នែកខាងក្រៅពណ៌ Lagoon Blue Pearl មានសម្រាប់ប្រភេទ Advance និងពណ៌ Coll Grey Khaki មានសម្រាប់ STI Sport ផងដែរ។

បច្ចុប្បន្ននេះ រថយន្ត Subaru Impreza ជំនាន់ទី៥ បានបង្ហាញខ្លួនតាំងពីឆ្នាំ ២០១៦ និងទទួលបានការកែទម្រង់នៅឆ្នាំ ២០១៩ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម