ថ្មីៗនេះក្រុមហ៊ុន Hyundai Motor America នឹងរៀបចំកម្មវិធី N Performance Academy លើកដំបូងរបស់ខ្លួននៅចុងសប្តាហ៍នេះនៅឯ Michelin Raceway Road Atlanta នៅថ្ងៃទី ១៨ ដល់ ១៩ ខែធ្នូ។
សម្រាប់កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងការស្វែងរកការផ្តល់ជូនអ្នកចូលចិត្តនូវឱកាសដើម្បីសាកល្បងការបង្ហាញរបស់ Hyundai Veloster N នៅកន្លែងប្រណាំងទ្បានដ៏ល្បី ហើយត្រូវបានរៀបចំឡើងដោយ Bryan Herta Autosport ។ បន្ថែមពីនេះក្រុមហ៊ុនក៏បានចាប់ដៃគូជាមួយក្រុមប្រណាំងដើម្បីបង្កើតរថយន្តប្រណាំង Elantra N Line TCA ដែលបានបង្ហាញខ្លួនក្នុងខែតុលាដើម្បីប្រកួតប្រជែងក្នុង Touring Car America Championship ជាលើកដំបូងនៅខែតុលា នៅ Indianapolis Motor Speedway ។
ក្រុមការងារបាននិយាយថា N Performance Academy ត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍផាសុកភាព និងទំនុកចិត្តរបស់ពួកគេនៅពេលកំពុងបើកបរ ហើយភ្ញៀវជាង ២០០ នាក់បានចុះឈ្មោះសម្រាប់ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ។
ព្រឹត្តិការណ៍នេះរួមមានផ្លូវរត់ចម្ងាយ ៣,៨គីឡូម៉ែត្រ, 12-corner Road Atlanta track រួមទាំងផ្លូវ Esses និងផ្លូវចុះចំណោត។ អ្នកបើកបរក៏នឹងមានសិទ្ធិចូលទៅវគ្គសិក្សាស្វ័យប្រវត្តិបច្ចេកទេសកាន់តែតឹងរ៉ឹង ដើម្បីជួយអភិវឌ្ឍជំនាញរបស់ពួកគេ។ អ្នកចូលរួមនឹងអាចប្រៀបធៀបកម្រិតនៃការបើកបររបស់ពួកគេជាមួយនឹងអ្នកបើកបរប្រណាំង Hyundai ដែលមានជំនាញ Mason Filippi និង Harry Gottsacker ពួកគេក៏នឹងផ្តល់ការណែនាំអំពីការបើកបរ ដើម្បីជួយអ្នកដែលចូលរួមរៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
សម្រាប់រយន្ត Hyundai N បានបំពាក់ដោយម៉ាស៊ីនសាំង ២.០ លីត្រ turbocharged ទំហំ ៤ ស៊ីទ្បាំង ផលិតកម្លាំង ២៧៥ សេះ និងកម្លាំងរមួល ៣៥៣ ញ៉ូវតុនម៉ែ្រ។ជាមួយនឹងប្រអប់លេខ ៨ វគ្គ ឬប្រអប់លេខអូតូ dual-clutch៕