ក្រុមហ៊ុន GMC បានអបអរសាទរការផលិតបានសម្រេចនូវរថយន្ត GMC Hummer EV ស៊េរីឆ្នាំ២០២២មួយគ្រឿងដំបូងគេ ដោយជាប្រភេទ Edition 1 និងបានរំកិលខ្លួនចេញពីរោងចក្រ Factory ZERO។
GMC Hummer EV គឺជារថយន្តអគ្គិសនីដំបូងដែលក្រុមហ៊ុនផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង Ultium ដែលគ្រោងឆ្អឹងនេះនឹងត្រូវប្រើប្រាស់លើរថយន្តអគ្គិសនីដទៃទៀតស្ថិតក្រោមម៉ាកសញ្ញារថយន្តផ្សេងៗគ្នា។
គួរដឹងថា Hummer EV Pickup Edition 1 មានតម្លៃចាប់ផ្ដើមពី ១១០ ២៩៥ដុល្លារ ដែលវាមានម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបានសរុបដល់ទៅ ១០០០សេះឯណោះ។
មួយគ្រឿងដំបូងដែលរំកិលចេញពីរោងចក្រនេះ មានលេខតួ VIN 001 ដែលរថយន្តនេះត្រូវបានដាក់ដេញថ្លៃតាំងពីដើមឆ្នាំ តាំងពីពេលមិនទាន់ផលិតរួចរាល់ឯណោះ ហើយអាចលក់ចេញបានក្នុងតម្លៃដល់ទៅ ២,៥លានដុល្លារ៕