Tesla ឈប់ទទួលការបញ្ជាទិញឡាន Roadster តម្លៃ ២៥ម៉ឺនដុល្លារ

រថយន្ត Tesla Roadster ជំនាន់ទី២ បានបង្ហាញខ្លួនជាគំរូររថយន្ត កាលពីរយៈពេល ៤ឆ្នាំមុន ខណៈលោក Elon Musk អះអាងថា វានឹងបង្ហាញខ្លួនជាផ្លូវការ នៅឆ្នាំ២០២៣។

ឥឡូវនេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla បានដកចេញនូវព័ត៌មានតម្លៃ និងឈប់ទទួលការបញ្ជាទិញ សម្រាប់រថយន្ត Tesla Roadster Founders Series ដែលមានតម្លៃ ២៥០ ០០០ដុល្លារហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Tesla បានបើកឲ្យបញ្ជាទិញរថយន្ត Roadster ចាប់តាំងពីឆ្នាំ២០១៧ ត្រូវកក់លុយមុន ៥០ ០០០ដុល្លារ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់បានឃើញផលិតផលសម្រេចពិតចុងក្រោយនៅឡើយទេ។

យ៉ាងណាក៏ដោយ លោក Musk បានបញ្ជាក់ហើយថា រថយន្ត Roadster មិនស្ថិតនៅក្នុងបញ្ជីពិសេស ដែលប្រញាប់ចេញមកប្រឡូកទីផ្សារឡើយ ព្រោះថា Tesla កំពុងចំណាយពេល និងថវិកា ដើម្បីនាំយកភីកអាប់អគ្គិសនីរបស់ខ្លួន គឺ Cybertruck មកលើទីផ្សារមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម