Rivian ដឹករថយន្ត SUV អគ្គិសនី ២គ្រឿងដំបូង ទៅឲ្យ CEO និង CFO របស់ខ្លួន

Rivian បានធ្វើការដឹករថយន្ត SUV អគ្គិសនីR1S ២គ្រឿងដំបូង ដោយមិនមែនសម្រាប់អតិថិជនធម្មតាទេ ប៉ុន្តែសម្រាប់នាយកប្រតិបត្តិ R.J. Scaringe និងជាប្រធានផ្នែកហិរញ្ញវត្ថុ ClaireRauh McDonough ។

នៅចុងខែវិច្ឆិកា ក្រុមហ៊ុនទើបបានដឹករថយន្តអគ្គិសនីបានទៅដល់អតិថិជនរបស់ខ្លួន ដោយបញ្ជាក់ថាអតិថិជនភាគច្រើនដែលបានបញ្ជាទិញរថយន្តភីកអាប់ R1T នឹងដឹកជញ្ជូននៅចន្លោះខែមីនា និងខែមិថុនា ឆ្នាំ ២០២២។ បើប្រៀបធៀបអ្នកដែលបានបញ្ជាទិញ R1S SUV នឹងត្រូវរង់ចាំយូរជាងនេះ ដោយរំពឹងថានឹងមានការដឹកជញ្ជូននៅចន្លោះខែកក្កដា និងខែកញ្ញា ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងការប្រកាសអំពី R1S ដែលត្រូវបានបញ្ចូនទៅ Scaringe និង McDonugh ក្នុងនោះ Rivian បាននិយាយថា ខ្លួនកំពុងធ្វើការឆ្ពោះទៅរកការបង្កើនផលិតកម្មក្នុងរយះពេលប៉ុន្មានខែខាងមុខនេះ តាមវិធីខ្លួនយើងដើម្បីផលិតកម្មទំហំពេញលេញ ។

ជាក់ស្តែង រថយន្តទាំង២គ្រឿងនេះនឹងត្រូវបានសាកល្បងយ៉ាងហ្មត់ចត់ដោយ CEO និង CFO ហើយការបញ្ចូលមតិកែលម្អរបស់ពួកគេនឹងត្រូវបានប្រើដើម្បីបំបាត់បញ្ហាណាមួយ មុនពេលការផ្តល់អតិថិជនទៀងទាត់ចាប់ផ្តើមនៅឆ្នាំក្រោយ។

Rivian R1S បង្ហាញថាវានឹងភ្ជាប់ស្តង់ដារមកជាមួយកញ្ចប់អាគុយដ៏ធំរបស់ក្រុមហ៊ុនផលិតរថយន្តដែលអាចបើកបរបានចម្ងាយ ៥០៨​ គីឡូម៉ែត្រ និងផ្តល់ជាមួយកញ្ចប់ Explore package សម្រាប់តម្លៃ​ ៧០,០០០ ដុល្លារ​ និង កញ្ចប់ Adventure package សម្រាប់តម្លៃ ៧៥,០០០ ដុល្លារ។

ក្នុងនោះដែររថយន្តនេះត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលរួមបញ្ចូលគ្នាបង្កើតកម្លាំងបាន ៨៣៥ សេះ និង​កម្លាំងរមួល ១,២៣១ ញូតុនម៉ែត្រ អាចបង្កើនកម្លាំងពី ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេលត្រឹមតែ ៣ វិនាទីប៉ុណ្ណោះ ដោយមានសមត្ថភាពអូសបាន ៣,៤៩២​ ​គីឡូក្រាម ផ្តល់នៅបាតខ្ពស់ពីដី ១៤.៩ អ៊ីញ និងមានជម្រៅជាង ៣៦​ អ៊ីញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម