រថយន្តអគ្គិសនីរបស់ទួរគី នឹងចូលរួមពិពណ៌ CES ដោយនាំយកបច្ចេកវិទ្យា Use-Case Mobility

ក្រុមហ៊ុនផលិតរថយន្តទួរគី TOGG​ នឹងមានវត្តមាននៅពិពណ៌ CES ២០២២ ដែលដំណើរការនៅថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមករា ក្នុងទីក្រុង Las Vegas ដោយនាំយកនិងបង្ហាញអំពីបច្ចេកវិទ្យា Use-Case Mobility របស់ខ្លួន ។

TOGG ត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសទួរគីដែលវីនិយោគរួមគ្នាដែលមានក្រុមហ៊ុនក្នុងស្រុកចំនួន ៥​ ដែលរួមគ្នាបង្កើតរថយន្តប្រើប្រាស់អគ្គីសនី ក្នុងនោះដែរ TOGG បានបង្ហាញគំរូរថយន្តអគ្គិសនី SUV និង sedan របស់ខ្លួនកាលពី២ឆ្នាំមុន ហើយឥឡូវនេះបានបញ្ជាក់ថាផលិតកម្មរថយន្តទាំង២ម៉ូដែលនេះនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៏ TOGG បានបញ្ជាក់ថា បច្ចេកវិទ្យា Use-Case Mobility និងយកទៅពិពណ៌ CES គឹជាបច្ចេកវិទ្យាអគ្គិសនីទំនើប ប្រព័ន្ធបើកបរស្វ័យប្រវតិ្ត និងការតភ្ជាប់គ្នានៅក្នុងផ្នែករចនាតែមួយ ដោយក្រុមហ៊ុនផលិតរថយន្តនឹងនាំយកទៅជាមួយគំរូរថយន្តអគ្គិសនី SUV និង sedan របស់ខ្លួន ប៉ុន្តែមិនទាន់មានការបញ្ជាក់នៅឡើយទេ ។

ទាំងម៉ូដែល SUV និង sedan និងត្រូវបានផ្តល់ជូនជាមួយ ម៉ូទ័រ១ និង ម៉ូទ័រ២ ខណៈម៉ូដែល Entry-level និងប្រើប្រព័ន្ធ rear-wheel drive ជាមួយម៉ូទ័រអគ្គិសនី១ អាចបង្កើតកម្លាំងបាន ២០០ សេះ ខណៈម៉ូដែលខ្ពស់ជាងគេនិងត្រូវបានបន្ថែមម៉ូទ័រអគ្គិសនីខាងមុខដែលរួមបញ្ចូលគ្នាបង្កើតកម្លាំងបាន ៤០០​ សេះ សម្រាប់ប្រភេទ​ម៉ូទ័រ២ អាចបង្កើនល្បឿន ពី ០ ដល់ ១០០ ប្រើរយះពេលត្រឹមតែ ៤.៨ វិនាទី​ប៉ុណ្ណោះ ខណៈម៉ូទ័រ១ ប្រើរយះពេល ៧.៦ វិនាទី ។

ពត៌មានលម្អិតនៃចម្ងាយរបស់ម៉ូដែល​ base ផ្តល់នៅចម្ងាយបើកបរបានយ៉ាងហោច ៣០០​ គីឡូម៉ែត្រពេលសាកថ្មម្តង ខណៈ ម៉ូដែលប្រើ ម៉ូទ័រ២ អាចបើកបានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។

TOGG និងផលិតរថយន្តរបស់ខ្លួននៅរោងចក្រមួយក្នុងស្រុក Gemlik ទិសពាយព្យ ខេត្ត Bursa ដែលនឹងរួចរាល់នៅដើមឆ្នាំ២០២២ ​ខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម