BMW និង Mercedes ក៏ដកខ្លួនពីកម្មវិធី CES ដែរ

ក្រុមហ៊ុន BMW និង Mercedes បានក្លាយជាក្រុមហ៊ុនរថយន្តបន្ថែមទៀតដែលបានសម្រេចចិត្តដកខ្លួនចេញពីកម្មវិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា CES ឆ្នាំក្រោយនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ BMW បាននិយាយថាពួកគេនឹងផ្ទេររាល់ផែនការផ្សព្វផ្សាយទាំងអស់សម្រាប់កម្មវិធី CES ទៅកាន់កម្មវិធីផ្សាយផ្ទាល់បែបឌីជីថលសុទ្ធ ដែលនឹងផ្សាយចេញពីប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៥ ខែមករា។ BMW បាននិយាយថា​ការ​ផ្សាយផ្ទាល់នេះនឹងមានបង្ហាញអំពីរូបរាងរថយន្ត iX M60 រួមជាមួយការសហការ​ជាមួយសិល្បករ​ដ៏ល្បីក្នុងពិភពលោកថែមទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពី BMW ក្រុមហ៊ុន Mercedes ក៏បានរំសាយចោលការចូលរួមកម្មវិធី CES ផងដែរ ដោយ​លើកឡើងថាពួកគេ​គិតគូរជាចម្បងពីសុខភាព សុវត្ថិភាពអតិថិជន ដៃគូពាណិជ្ជកម្ម បុគ្គលិក និងភ្ញៀវដែលចូលរួម។

កន្លងមកនេះមានក្រុមហ៊ុនជាច្រើនហើយដែលបានដកខ្លួនចេញពីកម្មវិធី CES ដែលរួមមាន GM, Waymo, Amazon, AMD, Intel និង Microsoft ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម