រថយន្ត Minivan ផលិតសម្រាប់ទីផ្សារប្រទេសចិន ដាក់លក់ក្នុងតម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

កាលពីថ្ងៃទី៣០ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្ត Honda Elyson Hybrid នៅក្នុងប្រទេសចិន ជាមួយជម្រើស ៤ម៉ូឌែល ដែលមានតម្លៃចាប់ពី ៤៣ ៨៩៩ដុល្លារ ដល់ ៥២ ០៥៧ដុល្លារ។

រថយន្ត Honda Elyson Hybrid ត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន ជាមួយការផលិតឡើងដោយផ្អែកលើរថយន្ត Honda Odyssey ដោយមានប្រវែងសរុប ៤ ៩៥១មម ទទឹង ១ ៨៤២មម កម្ពស់​១ ៧១១មម និងប្រវែងគម្លាតកង់ ២ ៩០០មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ផ្នែកខាងក្នុងនៃរថយន្ត វាត្រូវបានប្រើសប្រាស់ជាមួយពណ៌ខ្មៅ(black tone) បានបំពាក់មកជាមួយ Console ខាងមុខឌីស្សាញថ្មី, អេក្រង់ LCD បង្ហាញព័ត៌មានទំហំ ៧អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,០១អ៊ីញ ភ្ជាប់ជាមួយ Honda CONNECT 3.0, ប្រព័ន្ធបំពងសម្លេង Hi-Fi, កៅអីពណ៌ក្រហមចំនួន ៧ និងម៉ាស៊ីនត្រជាក់អូតូ។

រថយន្ត Honda Elyson ជំនាន់ទី៣ ថ្មី ដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,០លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ដែលអាចផលិតកម្លាំងសរុបបាន ២១៥សេះ និងកម្លាំងបង្វិល ៣១៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ E-CVT។

បន្ថែមពីនេះ វាក៏បានបំពាក់មកជាមួយប្រព័ន្ធជំនួយការបើកបរដូចជា៖ Cruise control , Lane Departure Warning System, Lane Keeping Assist System, Pre-collision warning system, Anti-collision braking system, Alert and assistance systems when the vehicle leaves the RDM lane និង Traffic Sign Recognition System៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម