លក់ដាច់ពេក! ពេលនេះ Ford បានដំឡើងតម្លៃរថយន្ត Ranger និង Everest ខ្ទង់ ៦០០ ដុល្លារ ក្នុងទីផ្សារវៀតណាម

[ទីផ្សាររថយន្តបរទេស] ចាប់ពីថ្ងៃ១ ខែមករា ហាងចែកចាយរថយន្ត Ford​ ទាំងអស់បានប្រកាសអំពីការឡើងថ្លៃរបស់រថយន្ត Ford Rangers  និង Ford Everest ក្នុងពេលតែមួយ ដែលកើនឡើងពី​ ៥២៧ ដុល្លារ​ ដល់ ៥៧០ ដុល្លារ​ ។ សម្រាប់ Ranger ទាំងអស់បានឡើងថ្លៃដល់ ៥២៧ ដុល្លារ​ លើកលែងតែ Raptor ប៉ុណ្ណោះ ខណៈម៉ូដែល Ford Everest តម្លៃបានកើនឡើងដល់ ៥២៧ ដុល្លារ ជាពិសេសរថយន្តស៊េរីទំនើបបំផុត Titanium 4×4 បានឡើងថ្លៃដល់ ៥៧០ ដុល្លារ។

ជាមួយការឡើងថ្លៃនេះ រថយន្ត​ Ford Ranger គឺមានតម្លៃចាប់ពី ២៧,៥៨០ ដុល្លារ ដល់ ៤១,១៥០ ដុល្លារ​ ខណៈប្រភេទរថយន្ត Ranger Raptor នៅតែមានតម្លៃដូចដើមគឺ ៥២,៧៨៨ ដុល្លារ​ សម្រាប់ពណ៌ប្រផេះមានតម្លៃ ៥៣,០៩៦ ដុល្លារ។ ក្នុងនោះដែររថយន្ត Ford Everest មានតម្លៃចាប់ពី ៤៩,៣៦៣ ដុល្លារ​ ដល់ ៦២,០១១ ដុល្លារ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការកើនឡើងនៃតម្លៃលក់របស់ក្រុមហ៊ុនសម្រាប់រថយន្ត Ranger និង Everest គឺដោយសារតែការកើនឡើងនៃតម្លៃគ្រឿងបន្លាស់ និងផលប៉ះពាល់នៃកង្វះខាតជាសកលនៃបន្ទះឈីប។ លើសពីនេះ តម្រូវការរថយន្តបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យការផ្គត់ផ្គង់ដល់លើសពីតម្រូវការ យោងតាម​ការ​លើក​ឡើង​របស់​លោកស្រី Tram An បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​លក់​រថយន្ត Ford នៅ​ទីក្រុង​ហូជីមិញ។

ចាប់ពីខែកក្កដា ឆ្នាំ ២០២១ Ford Ranger ត្រូវបានផ្លាស់ប្តូរមកផ្គុំដំឡើងក្នុងស្រុកជំនួសឱ្យការនាំចូលពីប្រទេសថៃ ប៉ន្តែតម្លៃក្នុងបញ្ជីពុំមានការផ្លាស់ប្តូរទេ ពោល ២៧,០៥៣ ដុល្លារ​ ដល់ ៤០,៦២៣ ដុល្លារ ដោយពីមុនម៉ូដែលនេះត្រូវបានលក់ក្នុងតម្លៃ ៦១៤ ដុល្លារ​ ដល់ ៨៧៨ ដុល្លារ ដែលជាតម្តៃទាបបានរាយក្នុងបញ្ចី។

ការ​ឡើង​ថ្លៃ​លើក​នេះ​ធ្វើ​ឱ្យ​រថយន្ត Ford Ranger ក្លាយ​ជា​ម៉ូដែល​ថ្លៃ​បំផុត​ក្នុង​ផ្នែក​រថយន្ត​ភីកអាប់ ទោះជាយ៉ាងណាក៏ដោយ អតិថិជនដែលទិញរថយន្ត Ford Ranger នៅតែទទួលបានអត្ថប្រយោជន៍បានកាត់បន្ថយនៅការបង់ពន្ធ ៥០% ។

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន Ford Everest បានលក់រថយន្តបានចំនួន ៤,៨១០ គ្រឿង ខណៈដែលរថយន្ត Ford Ranger មានការលក់សរុបចំនួន ១៥,៤៦១ គ្រឿង ដែលជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមរថយន្តទាំង ១០ ដែលត្រូវបានទិញច្រើនបំផុតក្នុងឆ្នាំ ២០២១ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម