[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki បានបញ្ចេញនូវម៉ូតូម៉ូឌែល Let’s Premium ស៊េរីឆ្នាំ២០២២ ជាមួយនឹងឡូហ្គូ 3D, បច្ចេកវិទ្យាបើកបរងាយស្រួល និងការរចនាស្អាតជាងមុន បានបង្ហាញខ្លួនផ្លូវការ តម្លៃ ១ ៣៧០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Suzuki Let’s Premium មានទំហំប្រវែង ១ ៨៥៤ មម, ទទឹង ៦៨០, កម្ពស់ ១ ០៤០ មម និងទម្ងន់ ៩០ គីឡូក្រាមផងដែរ ។ បន្ថែមពីនេះវាបំពាក់នូវ ឡូហ្គូ 3D នៅចំហៀរម៉ូតូ, ចង្កៀងមុខ អំំពូលកាត់អ័ព្ទ ។
លើសពីនេះ Suzuki Let’s Premium ភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរសុវត្ថិភាពពីរជាន់ ដែលមានភាពជឿជាក់ពេលចត ងាយស្រួលប្រើប្រាស់ ងាយស្រួលចាក់សោរភ្លាមៗ និងហ្វ្រាំងឌីសខាងមុខ មានភាពជឿជាក់ពេលបើកបរ ឈប់យ៉ាងមានប្រសិទ្ធភាព ជាមួយនឹងយ៉ាន់ស្ព័រពណ៌ប្រាក់ថ្មី។
Suzuki Let’s Premium ប្រើប្រាស់ម៉ាស៊ីនទំហំ ១ ស៊ីទ្បាំ 4-stroke ជានឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១១២,៧ សេសេ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-belt ។
Suzuki Let’s Premium បានបំពាក់ផ្នែកបូមខាងមុខរបស់វាជាប្រភេទ Telescopic shock ខណៈដែលខាងក្រោយ Coil Spring និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៩០/៩០-១៤M/C ៤៦P ជាដើម៕
ប្រភព៖ th-bigbike