Honda ADV350 ឆ្នាំ ២០២២ បង្ហាញខ្លួនផ្លូវការ លើទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបញ្ចេញនូវម៉ូតូ ADV350 ឆ្នាំ ២០២២ សម្រាប់ទីផ្សារអឺរ៉ុប ដែលប្រភេទម៉ូតូ ៣៣០សេសេ Adventurous Scooter ពឹងផ្អែកលើគ្រោងឆ្អឹង X-ADV ។

សម្រាប់ម៉ូតូ Honda ADV 350 មានទំហំបណ្តោយ ២ ២០០ មម, ទទឹង ៨៩៥ មម, កម្ពស់ ១ ៤៣០ មម, គម្លាតពីកង់មុខ-ក្រោយ ១ ៥២០ មម, កំពស់ពីដី ១៤៥ មម, និងកម្ពស់ពីដីមកកែបម៉ូតូ ៧៩៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ១១.៧ លីត្រ និងទម្ងន់ ១៨៦ គីឡូក្រាមផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះបានបំពាក់នូវចង្ក់ៀងមុខអូតូ, កុងទ័រឌីជីថល LCD, ប្រព័ន្ធ Smart Key, រន្ធ USB, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។

ម៉ូតូ Honda ADV 350 ប្រើប្រាស់ម៉ាស៊ីន Cooling Liquid ទំហំ ១ ស៊ីទ្បាំង ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។

ម៉ូតូ Honda ADV 350 បានបំពាក់នូវប្រព័ន្ធហ្វាំ្រ ABS ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៧០-១៥ និងក្រោយទំហំ ១៤០/៧០-១៤ ជាដើម។

យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda ADV 350 ស៊េរីឆ្នាំ២០២២ មិនទាន់បង្ហាញនៅទ្បើយទេ។ បន្ថែមពីនេះ Honda ADV 35០ មានជម្រើស ៣ ពណ៍ រួមមាន៖ Spangle Silver Metallic, Mat Carbonium Gray Metallic និង Mat Carnelian Red Metalli៕

ប្រភព៖ motonewsworld

ផ្ទាំងផ្សាយពាណិជ្ជកម្ម