ក្រុមហ៊ុនរថយន្តកូរ៉េ SsangYong Motor លក់បានតម្លៃ ២៥៥ លានដុល្លារ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនមួយដឹកនាំដោយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូង Edison Motors បានយល់ព្រមទិញយកក្រុមហ៊ុនផលិតរថយន្តកូរ៉េ SsangYong Motor ក្នុងតម្លៃ ៣០៥ ពាន់លានវ៉ុន ឬប្រហែល ២៥៤លានដុល្លារអាមេរិក។

គួរឲ្យដឹងថា ក្រុមហ៊ុន SsangYong បានជាប់បន្ទុកជាមួយនឹងបំណុលខ្ពស់ ហើយការលក់រថយន្តរបស់ខ្លួនកាលពីឆ្នាំមុន បានធ្លាក់ចុះមកត្រឹម ៨៤ ៤៩៦គ្រឿង ឬស្មើនឹង ២១ ភាគរយធៀបនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្តខាងលើបានរាយការណ៍ពីការខាតបង់ប្រតិបត្តិការ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២១ ចំនួន ២៣៨ ពាន់លានវ៉ុនពីប្រាក់ចំណូល នៃ ១,៨ ទ្រីលានវ៉ុន។

SsangYong បានស្ថិតនៅក្រោមការទទួលរបស់តុលាការ ចាប់តាំងពីខែមេសា ក្នុងការប៉ុនប៉ងស្តារឡើងវិញនូវក្រុមហ៊ុនផលិតរថយន្តនេះ បន្ទាប់ពីម្ចាស់ភាគហ៊ុនធំ Mahindra & Mahindra បរាជ័យក្នុងការធានាអ្នកទិញ។

ក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra ដែលមានភាគហ៊ុនប្រហែល ៧៥ ភាគរយនៃ SsangYong គិតត្រឹមចុងខែកញ្ញា បានកំពុងស្វែងរកអ្នកទិញសម្រាប់ភាគហ៊ុនទាំងអស់ ឬភាគច្រើនរបស់ខ្លួន ដែលខ្លួនបានទិញនៅពេលដែលក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងខាងលើ ជិតក្ស័យធនក្នុងឆ្នាំ ២០១០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម