Acura Integra ស៊េរីឆ្នាំ ២០២៣ ប្រើប្រាស់ម៉ាស៊ីនថ្មី ទទួលការកក់ហើយ

[ទីផ្សាបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Acura បានធ្វើការបង្ហាញជាផ្លូវការនូវម៉ូឌែល Integra ស៊េរីឆ្នាំ ២០២៣ ជាមួយនឹងបំពាក់ម៉ាស៊ីនថ្មីចំណុះ ១,៥ លីត្រ និងទទួលការកក់សម្រាប់អតិថិជន នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់រថយន្ត Acura Integra ស៊េរីឆ្នាំ ២០២៣ របស់អាមេរិកខុសគ្នាពី Honda Integra បានដាក់លក់នៅប្រទេសចិនកន្លងទៅនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះទទួលបានការរចនាទ្បើងប្រភេទ Coupe ដោយបំពាក់ជាមួយនឹងចង្កៀងមុខប្រភេទ JewelEye LED, ប៉ាណាខាងមុខ Pentagonal ដែលមានឡូហ្គូ Acura នៅចំកណ្តាល និងថាស់កង់ស្ព័រទំហំ ១៧អ៊ីញ។ ខណៈដែលផ្នែកខាងក្នុងរថយន្តនេះបានបំពាក់កុងទ័រឌីជីថលទំហំ ១០,២ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៧អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto, អេក្រង់កញ្ចក់មុខធំ HUD និងឧបករណ៍សំលេងដ៏ប្រណិត ELS STUDIO 3D មាន ១៦ គ្រាប់។

រថយន្ត Acura Integra បានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ VTEC TURBO ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ២០០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខដៃ ៦ វគ្គ។

រថយន្ត Acura Integra ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពត្រូវបានបំពាក់ដោយ Acura Watch ដែលមាន Forward Collision Prevention, pedestrian cyclist detection, TSR Traffic Sign Reading System, TJA Cruise Control, ប្រព័ន្ធកំណត់ល្បឿនបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវរួមទាំងមុខងារ blind spot warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម