Lexus F Sport ចេញលក់នៅប្រទេសវៀតណាម ជាមួយតម្លៃចាប់ពី ១១ម៉ឺនដុល្លារ

[ទីផ្សារបរទស] ក្រុមហ៊ុន Lexus Vietnam ទើប​តែ​បានធ្វើការប្រកាស​ចេញនៅ​ម៉ូដែល F ជាមួយ​នឹង​ការ​ផលិតផល​បែប F Sport។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​រថយន្ត Lexus ​ក្នុង​ប្រទេស​វៀតណាម​មាន​ប្រភេទ Sport ហើយ​មុន​នេះ​ម៉ូដែល F Sport ត្រូវ​បាន​នាំ​ចូល​ឯកជន​ក្នុង​ចំនួន​កំណត់ប៉ុណ្ណោះ។

សម្រាប់ Lexus F Sport ត្រូវបានដាក់ជាផលិតផល high-performance ក្នុងគោលបំណងសម្រាប់អតិថិជនដែលចូលចិត្តបទពិសោធន៍នៃការបើកបរ ស្រដៀងទៅនឹងរថយន្ត AMG របស់ Mercedes-Benz ឬ BMW’s M Performance ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែល៣ដែល Lexus បានបន្ថែមក្នុងប្រភេទ F Sport នេះរួមមាន IS, ES និង RX ។ ជាពិសេស ៣ ម៉ូដែលថ្មី រួមមាន Lexus IS 300 F Sport មានតម្លៃចាប់ពី ១១២​ ៧០០ ដុល្លារ , Lexus ES 250 F Sport មានតម្លៃ ១១៦​ ២២២ ដុល្លារ និង​ម៉ូដែលប្រភេទ Lexus RX 300 F Sport មានតម្លៃ ១៤៥ ២៧៨ ដុល្លារ ។

បើនិយាយពីដំណើរការ​វិញ រថយន្ត Lexus IS 300 F Sport និង RX 300 F Sport ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ផលិតកម្លាំងបាន ២៤១ សេះ និង ២៣៥ សេះ ។ ខណៈដែរ ម៉ូដែល ES 250 F Sport ប្រភេទ​ sedan ខ្នាតកណ្តាល ដំណើរការដោយម៉ាស៊ីន​សាំង ចំណុះ ២,៥ លីត្រ I4 ជាមួយការផលិតកម្លាំងបាន ២០៤ សេះ ។

សម្រាប់បច្ចេកវិទ្យាជំនួយប្រតិបត្តិការគួរឱ្យកត់សម្គាល់រួមមាន AVS adaptive suspension, ASC engine sound simulation នៅលើ IS 300 F Sport, របារទប់លំនឹងខាងមុខ/ខាងក្រោយ, កញ្ចប់សុវត្ថិភាពឆ្លាតវៃ intelligent safety package ជាមួយ Warning function, pre-collision, lane-keeping assist និង blind-spot warning ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម