បែកធ្លាយផ្នែកខាងក្នុងរបស់រថយន្ត MG5 Scorpio ជាមួយអេក្រង់ភ្លោះទំហំធំ

[ទីផ្សារបទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយចិនមួយចំនួនបានលាតត្រដាងរូបភាពផ្នែកខាងក្នុងរបស់រថយន្ត MG5 Scorpio។ ខណៈផ្ទៃខាងក្នុងមើលទៅមានបច្ចេកវិទ្យាខ្ពស់ជាមួយនឹងព័ត៌មានលម្អិតគួរឲ្យទាក់ទាញជាច្រើន។ រថយន្តថ្មីនេះត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារនៅចុងឆ្នាំនេះផងដែរ។

ក្នុងនោះដែរ រថយន្ត MG5 Scorpio គឺជារថយន្តប្រភេទស្ព័ររបស់ MG5 ដោយមានប្រវែងសរុប ៤,៦៩៥ ម.ម ទទឹងមានប្រវែង ១,៨៤២​​ ម.ម, កំពស់ ១,៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ មានប្រវែង ២៦៩០ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើក្រលេកមើលទៅកាន់ផ្នែកដែលទាក់ទាញបំផុតនៃផ្នែកខាងក្នុងគឺការរចនាអេក្រង់ទំហំធំ រួមបញ្ចូលជាមួយអេក្រង់ LCD  និងអេក្រង់កំសាន្តកណ្តាល ដែលគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពីនេះ គ្រឿងតុបតែងដែលស្រោបដោយក្រូម៉េដែលធ្វើឲ្យផ្ទៃខាងក្នុងទាំងមូលមើលទៅមានលក្ខណៈទំនើប និងមានផាសុកភាព។

សម្រាប់ផ្នែកខាងក្រៅវិញ បើធៀបទៅនឹងម៉ូដែលមុន រូបរាងនៃការរចនាថ្មីគឺជាការផ្លាស់ប្តូរទីលើចង្កៀងមុខកាន់តែស្លីម និងភ្លឺជាងមុន, ប៉ាណាខាងមុខពណ៌ខ្មៅមានទំហំធំ និងមានភាពរឹងមាំជាងមុនផងដែរ។

ងាកទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត MG5 Scorpio នឹងត្រូវបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ ដែលអាចផលិតកម្លាំងបានប្រហែល ១៨១​ សេះ ដែលបានកើនឡើង ៨សេះ បើប្រៀបធៀបនៅនឹងម៉ូដែលបច្ចប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម