រថយន្តពពួក D Segment នៅវៀតណាមមិនសូវជាមានច្រើនជម្រើសសម្រាប់អតិថិជនជ្រើសរើសនោះឡើយ។ ក្រោយពី Honda Accord បញ្ឈប់ការលក់ រថយន្ត Toyota Camry Mazda 6 និង Kia Optima ជាឈ្មោះដែលល្បីជាងគេក្នុងផ្នែករថយន្ត D Segment។ មើលលើចំនួនលក់ប្រចាំខែកញ្ញា Toyota Camry នៅតែគ្មានគូប្រៀប។
១. Toyota Camry
ប្រៀបធៀបនឹងខែមុនចំនួនលក់រថយន្ត Toyota Camry មានការកើនឡើង ២២៥ គ្រឿង ដែលខែកញ្ញាលក់បានសរុប ៥២០ គ្រឿង។ គិតចាប់ពីដើមឆ្នាំមក Toyota លក់រថយន្ត Camry បានសរុប ២ ៥៦៥ គ្រឿង។
២. Mazda 6
Mazda 6 អាចធ្វើការចេញបានសរុប ១០២ គ្រឿង ប្រចាំខែកញ្ញា ហើយបើគិតពេញមួយឆ្នាំ ២០១៩ ចំនួនលក់សរុបមាន ១ ៣៧២ គ្រឿង។
៣. Kia Optima
Kia Optima អាចលក់បាន ៧៣ គ្រឿង ជាមួយចំនួនសរុប ៥៥១ គ្រឿងពេញមួយឆ្នាំ។ តួលេខបង្ហាញថារថយន្តកូរ៉េខាងត្បូងមួយនេះ ពិបាកប្រជែងនឹង Camry និង Mazda 6 បំផុត៕