Yamaha EMF ស៊េរីឆ្នាំ២០២២ ម៉ូតូអគ្គិសនីថ្មីមានទម្ងន់សរុប ១១៤ គីទ្បូក្រោម

[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញនូវម៉ូតូអគ្គិសនីប្រភេទ Scooter ម៉ូឌែល EMF ស៊េរីឆ្នាំ២០២២  ជាមួយនឹងការរចនាប្រកបដោយភាពទាក់ទាញបំផុត និងមានទម្ងន់សរុប ១១៤ គីទ្បូក្រោម។

សម្រាប់ម៉ូតូ Yamaha EMF បំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD អាចភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈកម្មវិធី Y-Connect និងអ្វីដែលជា គួរឱ្យចាប់អារម្មណ៍នោះគឺថាវាប្រើកាត NFC ជំនួសឱ្យសោពីចម្ងាយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះម៉ូតូ Yamaha EMF ប្រើប្រាស់សំបកកង់ Gambot, ថាស់កង់ស្ព័រទំហំ ១០ អ៊ីញ ហ្វ្រាំងឌីសមុខ-ក្រោយ និងប្រព័ន្ធហ្វ្រាំង UBS។

ម៉ូតូ Yamaha EMF បំពាក់នូវម៉ូរទ័រអគ្គិសនី ដែលអាចផលិតកម្លាំងបាន ១០,៣សេះ និងកម្លាំងរមួល ២៦ ញ៉ូតុនម៉ែត្រ និងអាចបង្កើតល្បឿនពី ០ ដល់ ៥០ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបញ្ជាក់អំពីចម្ងាយការបើកបរក្នុងពេលសាកម្តងក្រុមហ៊ុនពុំទាន់បង្ហាញចេញនៅឡើយនោះទេ។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha EMF ស៊េរីឆ្នាំ២០២២ មានតម្លៃប្រហែល ៣ ៦៤៤ ដុល្លារសម្រាប់ទីផ្សារនៅតៃវ៉ាន់៕

ប្រភព៖ greatbiker

ផ្ទាំងផ្សាយពាណិជ្ជកម្ម