[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford មានគម្រោងដាក់បញ្ចេញរថយន្ត Ford Bronco Raptor នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជា Bronco ថ្មីតែមួយគត់នៅទេ ខណៈដែលក្រុមហ៊ុនបានបញ្ជាក់រួចមកហើយនៅផែនការសម្រាប់ប្រភេទ Everglades ។ ខណៈដែលលោក Mike Levine របស់ក្រុមហ៊ុន Ford បានបង្ហោះរូបភាពនៃរថយន្ត SUV ដែលកំពុងធ្វើតេស្តនៅ កន្លែងធ្លាក់ព្រិលដ៏ល្បីល្បាញនៅលើ Death Valley ។
Notorious snow drift spot in the mountains above Death Valley for some winter trail testing, aka Mr. Plow test – ✅ pic.twitter.com/1OZXZxQ97z
— Mike Levine (@mrlevine) January 19, 2022
ទន្ទឹមនឹងនេះ Bronco Everglades ត្រូវបានគេគ្រោងនឹងបំពាក់កង់ពិសេសដែលប្រើសំបកកង់ប្រភេទ Goodyear Territory MT ទំហំ ៣៥ អ៊ីញ។ រថយន្តនេះមានទ្វារបួន ហើយមានបាតខ្ពស់ពីដី ១១,៥ អ៊ីញ ដូច្នេះវាមានសុវត្ថិភាពក្នុងការសន្មត់ថាអាចបើកនៅព្រិលច្រើនបានយ៉ាងអស្ចារ្យ ដូចដែលយើងអាចមើលឃើញសញ្ញាអូសជាក់ស្តែង។
ចំពោះផ្នែកម៉ាស៊ីនវិញ ដោយរថយន្ត Bronco Everglades នឹងមានលក់ក្នុងរដូវក្តៅ ទំនងជាបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ក្នុងនោះដែរ អតិថិជនក៏អាចមានជម្រើសបញ្ជាទិញនៅម៉ាស៊ីនចំណុះ ២,៧ លីត្រ EcoBoost V6 ដែលអាចផលិតកម្លាំងបាន ៣៣០ សេះ និងមកម្លាំងរមួល ៥៦២ ញ៉ូតុនម៉ែត្រផងដែរ៕