[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវម៉ូតូម៉ូឌែល Genio ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងពណ៍ថ្មី និងរូបរាងស្អាត ងាយស្រួលធ្វើដំណើរក្នុងទីក្រុង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
សម្រាប់ម៉ូតូ Honda Genio នឹងមានពណ៌ស ខ្មៅ ក្រហម និងត្នោត រួមជាមួយនឹងគំរូរូបរាងនៅលើម៉ូតូ ដែលត្រូវបានចាត់ទុកថាជា retro ។ ខណៈពេលដែលស៊ុមគឺជា eSAF ទម្ងន់ស្រាល ប៉ុន្តែមានភាពធន់ខ្ពស់ ហើយកង់ខាងមុខ-ក្រោយមានទាំងទំហំ ១៤ អ៊ីង។
បន្ថែមពីនេះ Honda Genio បានបំពាក់នូវចង្កៀងភ្លើង LED, U-Box នៅក្រោមកៅអីម៉ូតូ សម្រាប់ទុកដាក់អីវ៉ាន់ផ្សេងៗ ជាមួយនឹងរន្ធសាកថ្មស្មាតហ្វូន និងកុងទ័រឌីជីថល។ ព្រមទាំង មានប្រព័ន្ធហ្វ្រាំង CBS ដែលធ្វើឲ្យមានតុល្យភាពរវាងហ្វ្រាំងនៅកង់ខាងមុខ-ក្រោយ ផងដែរ។
ម៉ូតូ Honda Genio ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១១០ សេសេ ផលិតកម្លាំង ៩សេះ និងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ។ ហើយម៉ាស៊ីនរបស់វាដូចគ្នាទៅនឹងម៉ូតូ Scoopy ផងដែរ។
យ៉ាងណាមិញចំពោះម៉ូតូ Honda Genio សេ៊រីឆ្នាំ២០២២ មិនទាន់មានសារព័ត៌ណាបង្ហាញអំពីតម្លៃនៅទ្បើយទេ៕
ប្រភព៖ greatbiker