Ford F-150 Raptor ទទួលបានកញ្ចប់ដំឡើងថ្មីពី Shelby មានកម្លាំងដល់ ៥២៥ សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត Shelby បានធ្វើការអភិវឌ្ឍន៍លើរថយន្ត Ford F-150 raptor ជាមួយការត្រៀមខ្លួនសម្រាប់សកម្មភាពដែលផ្តោតលើផ្លូវ Off-road មានបំពាក់ជាមួយប៉ាណាខាងមុខ ភ្ជាប់ដោយឡូហ្គូ Shelby ដ៏លេចធ្លោ ដែលស្ថិតនៅពីលើកាងខាងមុខ។ ម៉ូដែលនេះក៏ត្រូវបានបំពាក់ជាមួយនឹង ram ventilated air hood , auxiliary lights និងប្រព័ន្ធ bed chase rack system។

រថយន្តនេះបំពាក់ជាមួយកង់ Shelby Raptor ទំហំ ១៨ អ៊ីង ដែល​ស្រោបដោយសំបកកង់ BFGoodrich KM3 ទំហំ ៣៧ អ៊ីញ។ ម៉ូដែលនេះក៏មានប្រព័ន្ធ BDS Suspension lift, ឈ្នាន់ចំហៀងអូតូជាមួយនឹង rock sliders និងតែឡូហ្គូ Shelby ជំហៀងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការផ្លាស់ប្តូរផ្នែកខាងក្នុងមានលក្ខណៈតិចតួច ប៉ុន្តែអតិថិជននឹងឃើញកៅអីពិសេសជាមួយនឹងប៉ាក់ Shelby Raptor Baja នៅលើកៅអី ឈ្នាន់ billet pedal និងកម្រាលដ៏ពិសេស។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ ដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ turbo ភ្លោះ EcoBoost V6 ត្រូវបានធ្វើឲ្យប្រសើរឡើង រួមបញ្ចូលប្រព័ន្ធស្អំម៉ាស៊ីន Intercooler។ អាចឲ្យម៉ាស៊ីនផលិតកម្លាំងបាន ៥២៥ សេះ និងកម្លាំងរមួល ៨២៦ ញ៉ូតុនម៉ែត្រ សម្រាប់សាំងស៊ុបពែ។

Shelby Ford F-150 Raptor បច្ចុប្បន្នត្រូវបានបង្កើតឡើងក្នុងចំនួនកំណត់ ហើយម៉ូដែលនេះមានតម្លៃចាប់ផ្តើមពី ១២៤ ៨២០ ដុល្លារ ដែលមានតម្លៃថ្លៃលើសម៉ូឌែល F-150 Raptor ស្តង់ដារ ដែលចាប់ពី ៦៥ ៣៧៥ ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម