[ទីផ្សារបរទេស] ក្រុមហ៊ុន SYM បានធ្វើការបង្ហាញនូវម៉ូតូ KRB BT 125 ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត រឹងមាំ អ្វីដែលពិសេសនោះគឺបំពាក់នូវប្រព័ន្ធហ្វាំ្រង ABS កាន់តែទំនើបខ្លាំងជាងម៉ូតូផ្សេងៗ។
សម្រាប់ម៉ូតូ SYM KRB BT 125 បំពាក់នូវចង្កៀងមុខ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថល និងព្រមទាំងមានប្រព័ន្ធហ្វាំ្រង ABS ផងដែរ។
បន្ថែមពីនេះ SYM KRB BT 125 មានទំហំប្រវែង ១,៨៥៥ មម, ទទឺង ៧៥៥ មម, កម្ពស់ ១,០៩០ និងកម្ពស់ពីដីមកកែបម៉ូតូ ៧៨០ មម។ ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៥,៥ លីត្រ ផងដែរ។
ម៉ូតូ SYM KRB BT 125 ប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ជាប្រព័ន្ធស្អំប្រេង air-coolded ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៧,៣ សេះ និងកម្លាំងរមួល ១០,៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។
សូមបញ្ជាក់ថាក្រុមហ៊ុន SYM ដែលជាផលិតម៉ូតូមកពីតៃវ៉ាន់ក្នុងការបង្ហាញម៉ូតូថ្មីរបស់ខ្លួន ស្របពេលជាមួយនឹងការតាំងពិរពណ៌ EICMA ដែលធ្វើឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីកន្លងទៅនេះ៕
ប្រភព៖ ardiantoyugo