ត្រកូល Rolls-Royce បច្ចុប្បន្ន​ទាំងអស់​នឹង​ក្លាយជារថយន្តអគ្គិសនីសុទ្ធ​នៅត្រឹម​ឆ្នាំ​ ២០៣០

[ទីផ្សារបរទេស] ក្រុមហ៊ុន Rolls-Royce កំពុងត្រៀមខ្លួនសម្រាប់ការបង្ហាញរថយន្តអគ្គិសនី ដែលជាផលិតកម្មដំបូងរបស់ខ្លួននៅឆ្នាំ ២០២៤ ដែលមានឈ្មោះថា Spectre ដោយម៉ូដែលថ្មីនេះបង្ហាញពីសករាជថ្មីសម្រាប់ម៉ាកយីហោនេះ។ ជាការពិត សម្រាប់ត្រកូល Rolls-Royce ទាំងអស់ រួមទាំង Phantom, the Ghost និង Cullinan នឹងត្រូវក្លាយជារថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ដោយនាយកប្រតិបត្តិ Torsten Müller-Ötvös បាននិយាយថា រថយន្តអគ្គិសនី នឹងមានតម្លៃប្រហាក់ប្រហែលនឹងរថយន្ត ដែលប្រើម៉ាស៊ីនចំហេះក្នុងផងដែរ។

ចំពោះការចំណាយលើការអភិវឌ្ឍន៍នៃការផ្លាស់ប្តូរពី ម៉ាស៊ីនចំហេះក្នុង អោយក្លាយជាម៉ាកយីហោអគ្គិសនីសុទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ត្រូវតែមានការចំនាយច្រើនសម្រាប់ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះយ៉ាងណាក៏ដោយ នេះមិនត្រូវបានគេរំពឹងថាធ្វើឲ្យតម្លៃកើនឡើងសម្រាប់ម៉ូដែលនាពេលអនាគត ដូចដែលបានលើកឡើងដោយលោក Müller-Ötvös ដែលបានទទួលស្គាល់ថា អគ្គិសនីគឺជា “កិច្ចការដ៏ធំ” សម្រាប់ក្រុមហ៊ុន។

ថ្លែងទៅកាន់គេហទំព័រ Autocar លោក Müller-Ötvös បានផ្តល់យោបល់ថា នៅក្នុងបរិប័ទ្ននាពេលអនាគត Spectre EV ដែលនឹងមកដល់នាពេលខាងមុខ នឹងតម្លៃទៅតាមជម្រើសម៉ូឌែលដែលផ្តល់ជូន ដែលត្រូវបានគេរំពឹងថានឹងមានតម្លៃចាប់ផ្តើមពីប្រហែល ៥០០,០០០ ដុល្លារ។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិបាននិយាយថា ការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនីរបស់ Rolls-Royce មិនត្រឹមតែកើតឡើងដោយសារតែការហាមឃាត់ការប្រើប្រាស់ម៉ាស៊ីនចំហេះក្នុងនៅត្រឹមឆ្នាំ២០៣០ ដែលកំណត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអតិថិជនរបស់ម៉ាកយីហោដែលកំពុង “ស្នើសុំយ៉ាងសកម្មសម្រាប់រថយន្តអគ្គិសនី Rolls-Royce” ។

សម្រាប់ព័ត៌មានលម្អិតផ្នែកបច្ចេកទេសមិនបានបញ្ចេញនៅពេលនេះ ប៉ុន្តែវាត្រូវបានបញ្ជាក់ថារថយន្តអគ្គិសនី Rolls-Royce នឹងផ្អែកលើស្ថាបត្យកម្មដ៏ប្រណីត ដែលត្រូវបានយកលំនាំតាមដោយ Phantom, Cullinan និង Ghost ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម