[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានបញ្ជាក់ថាពួកគេនឹងចាក់ផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេលព្រឹត្តិការណ៍ Super Bowl LVI ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ១៣ ខែកុម្ភៈ រួមទាំងដូចជា General Motors, Kia, BMW, Nissan និង Toyota ។
វីដេអូរបស់ BMW សម្រាប់ព្រឹត្តិការណ៍ Super Bowl ២០២២ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់បានធ្វើការអញ្ជើញអតីតអភិបាលរដ្ឋ California លោក Arnold Schwarzenegger ធ្វើការសំដែងជាព្រះ Zeus ដែលទំនងជាសំដៅទៅលើការផលិតរថយន្តអគ្គិសនីថ្មីរបស់ BMW ដូចជា iX និង i4។ សម្រាប់ពេលនេះ យើងទើបតែទទួលបានតែវីដេអូ Teaser ប៉ុណ្ណោះ ប៉ុន្តែវីដេអូពេញលេញនឹងចេញផ្សាយនៅចុងខែនេះ។
វីដេអូរបស់ Nissan ក្រុមហ៊ុន Nissan បានផ្តល់សញ្ញានៃការវិលត្រឡប់របស់ខ្លួនទៅកាន់ការផ្សាយពាណិជ្ជកម្ម Super Bowl ជាមួយនឹងពាណិជ្ជកម្មថ្មីមួយដែលមានឈ្មោះថា “Thrill Driver” ដែលត្រូវបានបង្កើតឡើងជាការចាក់បញ្ចាំងភាពយន្តបែប action-packed និងបែបកំប្លែង ជាមួយម៉ូដែល Z sport coupe ថ្មីរបស់ម៉ាក។
វីដេអូរបស់ General Motors ក្រុមហ៊ុន General Motors ក៏នឹងចាក់ផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេល Super Bowl សម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នាផងដែរ។ ក្នុងនោះត្រូវបានបរាជ័យក្នុងការផ្តល់ព័ត៌មានលម្អិតអំពីពាណិជ្ជកម្ម ប៉ុន្តែដោយសារថាពាណិជ្ជកម្មពីរដែលបានចាក់ផ្សាយកាលពីឆ្នាំមុនគឺផ្តោតលើរថយន្តអគ្គិសនីរបស់ខ្លួន យើងរំពឹងថានឹងមិនខុសគ្នាសម្រាប់ឆ្នាំ ២០២២ នេះទេ។
វីដេអូរបស់ Kia ក្រុមហ៊ុនផលិតរថយន្ត Kia បានបញ្ជាក់ថាខ្លួននឹងផ្សាយពាណិជ្ជកម្មក្នុងអំឡុងពេល Super Bowl LVI ពីរបីសប្តាហ៍មុន នឹងមាន ៦០ វិនាទី ហើយពាណិជ្ជកម្មទី ១៣ របស់ក្រុមហ៊ុននឹងចាក់ផ្សាយក្នុងអំឡុងពេលព្រឹត្តិការណ៍ Super Bowl ។ ថ្ងៃនេះ យើងទទួលបានវីដេអូ teaser ១៥ វិនាទីដែលបង្ហាញពីឆ្កែមនុស្សយន្ត Kia EV6 និងចង់ដឹងចង់ឃើញ “ដែលចាប់ផ្តើមដំណើរស្វែងរកដៃគូពិតរបស់ខ្លួន”។
ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តចំនួន ៥ ដែលត្រូវបានបញ្ជាក់រួចហើយសម្រាប់ព្រឹតិ្តការណ៍ Super Bowl ឆ្នាំនេះ នឹងមានការចូលរួមច្រើនជាងឆ្នាំមុន នៅពេលដែលក្រុមហ៊ុនផលិតរថយន្តចំនួន ៣ កំពុងតែបញ្ជាំងនូវវីដេអូពាណិជ្ជកម្មគឺ Stellantis, GM និង Toyota ។ ក្នុងកំឡុងព្រឹតិ្តការណ៍ Super Bowl ២០២០ មានក្រុមហ៊ុនផលិតរថយន្តចំនួន ៦ បានធ្វើការផ្សាយពាណិជ្ជកម្ម និងក្នុងឆ្នាំ ២០១៨ មានក្រុមហ៊ុនរថយន្តចំនួន ១១ ដែលបានផ្សាយពាណិជ្ជកម្ម នៃព្រឹត្តិការណ៍ដ៏ធំនេះ៕