MG គ្រោងបញ្ចេញរថយន្តស្ព័រអគ្គិសនីសុទ្ធ Cyberster សម្រាប់ប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅឆ្នាំ ២០២៤

ទីផ្សារបរទេស] កាលពីឆ្នាំ២០២១ កន្លងទៅក្រុមហ៊ុនផលិតរថយន្ត MG​ បានបញ្ចេញគំរូរថយន្ត MG Cyberster នៅឯពិ Shanghai Auto Show។ ខណៈពេលនេះ គេហទំព័រ Autocar រាយការណ៍ថា MG គ្រោងនឹងបង្ហាញរថយន្តស្ព័រប្រភេទ SUV របស់ខ្លួន សម្រាប់ប្រារព្ធខួបគម្រប់ ១០០ ឆ្នាំរបស់ខ្លួននៅឆ្នាំ ២០២៤។

សម្រាប់រថយន្តអគ្គិសនីសុទ្ធ Cyberster បំពាក់កៅអីស្ព័រ២ ដែលប្រកួតប្រជែងជាមួយនឹងម៉ូដែលដែលប្រើថាមពលចំហេះក្នុង រួមទាំង Mazda Miata / MX-5 ផងដែរ។ ដូចគ្នានេះដែរ ប្រភេទផលិតកម្មនៃគំរូរថយន្ត Cyberster នឹងជាអ្នកជំនួសរថយន្ត TF ដែលត្រូវបានបញ្ឈប់ ដែលជារថយន្តស្ព័រចុងក្រោយដែលផ្តល់ដោយ MG ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Carl Gotham ប្រធានផ្នែករចនានៅ MG UK បាននិយាយថា Cyberster គឺជា “នេះជាគំរូដ៏គួរឲ្យរំភើប” និងជា “ឈាមជីវិតរបស់ MG DNA” ។ លោកបានបង្ហើបថា រថយន្តនេះនឹងបង្ហាញអោយឃើញពីអនាគត ខណៈពេលដែលភ្ជាប់ជាមួយកេរដំណែលរបស់យីហោ និងការផលិតឡើងផ្អែកលើ “បច្ចេកវិទ្យាទំនើប” និង “ការរចនាកម្រិតខ្ពស់” របស់រថយន្តនេះផងដែរ។

ចំពោះ លក្ខណៈពិសេសក្នុងការរចនាដូចជា ចង្កៀងបំភ្លឺ, ថាសកង់ទំហំធំ និងផ្នែកខាងក្នុងដែលពោរពេញដោយបច្ចេកវិទ្យា។ ជាមួយគ្នានេះ រថយន្តនេះអាចបើកបរបានចម្ងាយ ៨០០ គីឡូម៉ែត្រ និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៣វិនាទី។

ក្នុងនោះផងដែរ នាពេលនេះ MG កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង ដោយម៉ាកយីហោនេះសង្ឃឹមថានឹងឈានដល់កម្រិតនៃការលក់ ១លានគ្រឿងនៅឆ្នាំ ២០២៤ នៅក្នុងទីផ្សារចំនួន ១០០ ទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម