GAC E9 ប្រភេទ Plug-in hybrid ចេញតម្លៃលក់ជាផ្លូវការនៅប្រទេសចិន ជាមួយតម្លៃខ្ទង់ ៤ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូងនៅពិព័រណ៌រថយន្ត Shanghai Auto Show ជាពេលកន្លងមក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បញ្ចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត GAC E9 ដែលជាម៉ូដែល PHEV MPV មាន ៣ ម៉ូដែលជាមួយតម្លៃលក់ចាប់ពី ៤៧ ០០០ ដុល្លារ ដល់ ៥៥ ៦២៥ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ប្រវែងរបស់ GAC E9 មានទំហំដូចគ្នាទៅនឹង GAC M8 ដែលមានប្រវែងសរុប ៥ ២១២ ម.ម ទទឹង ១ ៨៩៣ ម.ម កំពស់ ១ ៨២៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០៧០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ចំពោះនៅផ្នែកខាងមុខមកជាមួយប៉ាណាមួយផ្ទាំងធំតុបតែងដោយក្រូម៉េជាប់ទៅសងខាងនឹងចង្កៀងមុខរាងអក្សរ L ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ និងផ្នែកខាងក្រោយបង្ហាញមានឡូហ្គោអក្សរ E9 ក៏ដូចជាចង្កៀងក្រោយប្រភេទ LED រចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ឃើញមានបំពាក់ជាមួយអេក្រង់ចំនួន ៣ ដាច់ដោយឡែកពីគ្នាដោយរួមមាន អេក្រង់កំសាន្តនៅកណ្តាលទំហំ ១៤,៦ អ៉ីញ និងអេក្រង់សងខាងទំហំ ១២,៣ អ៉ីញ បំពាក់ជាមួយប្រព័ន្ធ ADiGo 4.0 គាំទ្រដោយឈីប Qualcomm Snapdragon 8155។ លើសពីនេះ នៅជួរទី២ មាន អេក្រង់ទំហំ ១៥,៦ អ៉ីញ ក៏ដូចជាកៅអីប្រភេទ Captain seat ចំនួន ២ ដែលមានបំពាក់ជាមួយអេក្រង់ touchscreen ទំហំ ៥ អ៉ីញនៅលើ armrest និងឧបករណ៍បំពងសំឡេងម៉ាល Yamaha ១៦ ចំនុច, ដំបូលកញ្ចក panoramic sunroof និងប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣ តំបន់ជាដើម ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Plug-in Hybrid ចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងសរុបបាន ៣៧៣ សេស និងកម្លាំងរមួល ៦៤០ ញ៉ូតុនម៉ែត្រ បំពាក់អាគុយទំហំ ២៥,៥៧ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ១០៦ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១០៣២ គីឡូម៉ែត្រ នៅពេលចាក់សាំង និងសាកថ្មពេញម្តង ជាមួយឆ្នាំងសាកល្បឿនលឿន DC និងកម្រិតរ​ស៊ី​សាំង​ត្រឹមតែ​ ៦ លីត្រ​ក្នុងការបើកបរចម្ងាយ​ ១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម