BMW ចេញលក់រថយន្តអគ្គិសនី i4 M50 លើទីផ្សារប្រទេសថៃ តម្លៃជាង ១៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន BMW បានធ្វើការបញ្ចេញនូវរថយន្ត i4 M50 ប្រើប្រាស់អគ្គិសនីសុទ្ធ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ជាមួយតម្លៃចាប់ ១៥២ ៨៩៣ ដុល្លារ។

សម្រាប់រថយន្ត BMW i4 M50 បំពាក់នូវម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៥៤៤សេះ និងកម្លាំងរមួល ៧៩៥ ញ៉ូនតុនម៉ែត្រ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៨៣,៨ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចបើកបរបានចម្ងាយប្រមាណ ៥២១ គីឡូម៉ែត្រ អាចបង្កើតល្បឿនពី ០-១០០ ត្រឹមតែរយៈពេល ៣,៩ និងមានល្បឿនអតិបរមា ២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយទ្បែកចំពោះការសាកថ្មអាចជួយឱ្យរថយន្តនេះសាកពីថាមពល០ ដល់ពេញប្រើពេល ៨ ម៉ោង និង ១៥ នាទីជាមួយនឹងឆ្នាំងសាក ១១ គីទ្បូវ៉ាត់ ។ ហើយប្រសិនបើប្រើឆ្នាំងសាករហ័ស DC ដែលអាចសាកពីថាមពល 0-៨០ ភាគរយប្រើពេល ៣៤ នាទី ដោយការសាក ១០ នាទីអាចបើកបរចម្ងាយរហូតដល់ ១៤០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម