Yamaha TMAX 560 រូបរាងថ្មី នឹងចេញលក់នៅប្រទេសថៃឆ្នាំនេះ!

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានធ្វើការប្រកាសថា​ TMAX 560 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយរូបរាងបែបស្ព័រថ្មី នឹងត្រៀមដាក់លក់នៅក្នុងប្រទេសថៃឆ្នាំនេះ។

សម្រាប់ម៉ូតូ Yamaha TMAX 560 ទទួលបានការរចនារូបរាងថ្មី ដែលមានទំហំតូចជាងមុន ដែលមានប្រវែងទទឹង ៧៦៥ ម.ម បណ្តោយ ២ ២០០ ម.ម កំពស់ ១ ៤១៥ ម.ម. កំពស់ ១៥២៥ ម.ម និងទម្ងន់ ២២០ គីឡូក្រាមផលិតពីអាលុយមីញ៉ូមទម្ងន់ស្រាល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះវាក៏បានបំពាក់នូវចង្កៀងមុខ LED និងការរចនាចង្កៀងខាងក្រោយរាងអក្សរ T ថ្មី បន្ថែមជាមួយកញ្ចក់ខាងមុខប្រភេទអេឡិចត្រូនិច, ពូកស្បែកវែងជាងមុន និងមានមុងារកម្តៅ, ភ្លើងនៅកន្លែងដាក់អីវ៉ាន់នៅក្រោមកៅអី, សោរឆ្លាតវៃ និងកន្លែងដាក់ឥវ៉ាន់មានភ្ជាប់មកជាមួយប្រព័ន្ធចាក់សោរជាដើម។

ចំពោះផ្នែកខាងក្នុងនៃម៉ូតូ Yamaha TMAX 560 បានបំពាក់នូវអេក្រង់បង្ហាញប្រភេទ Full Digital TFT ទំហំ ៧ អ៊ីញ អាចភ្ជាប់ជាមួយ smartphone ទទួលការហៅចេញ/ចូល រួមជាមួយមុខងារកម្សាន្ត និងផែនទី ត្រូវបានគ្រប់គ្រងតាមរយៈកុងតាក់ដែលនៅលើរបារឆ្វេងដៃ។ ព្រមទាំងអភិវឌ្ឍន៍ថ្មីទៅលើប្រព័ន្ធ Suspension និងប្រព័ន្ធ​ហ្រ្វាំ​ឌីស​ទំហំ ២៦៧ មីលីម៉ែត្រ រួមជាមួយកង់ទំហំ ១៥ អ៊ីញ​ ដែលភ្ជាប់ដោយ​សំបកកង់ ១២០/៧០ R15 Bridgestone ផងដែរ។

ដោយទ្បែកចំពោះផ្នែកថាមពលនៃ Yamaha TMAX 560 វិញវាបានបំពាក់នូវម៉ាស៊ីន ទំហំ ២ ស៊ីទ្បាំង 4-stroke ចំណុះ ៥៦២ សេសេ ផលិតកម្លាំង ៤៧ សេះ និងកម្លាំងរមួល ៥៥.៧ ញ៉ូតុនម៉ែត្រ ដោយមាន​ស៊ី​សាំង ៤,៨ លីត្រ/១០០ គីឡូម៉ែត្រ ឬ​ប្រហែល ០.០៤៨ លីត្រ/គីឡូម៉ែត្រ ជាមួយ​នឹង​ការ​បំភាយ​ឧស្ម័ន ១១២ ក្រាម/គីឡូម៉ែត្រ។

យ៉ាងណាមិញចំពោះកាលបរិច្ឆេទ​ចេញ​លក់​ផ្លូវការនៃម៉ូតូ Yamaha TMAX 560 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានលម្អិតណាបញ្ជាក់នៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម