Volvo បញ្ចេញម៉ូដែលពិសេស S60 Black Edition មានតែ ៤៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃចាប់ពី ៤មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសបញ្ចេញបន្ថែមនៅម៉ូដែល Black Edition ដែលមាននៅក្នុងកញ្ចប់សម្រាប់ S60 sedan ដោយមានចំនួនត្រឹមតែ ៤៥០ គ្រឿងប៉ុណ្ណោះសម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃចាប់ពី ៤០ ០០០ ដុល្លារ។

ចំពោះការរចនាផ្នែកខាងក្រោយ រថយន្តនេះបានបន្ថែមថាសកង់ high gloss black ទំហំ ១៩ អ៊ីញ និងប៉ាណាមុខ high-gloss black ជាមួយឡូហ្គោ Volvo  ក៏ដូចជាការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅរលោង ដែលធ្វើឲ្យខុសប្លែកពីម៉ូដែល S60 ផ្សេងទៀតទាំងអស់។ នៅផ្នែកខាងក្រោយ ឡូហ្គោទាំងអស់ រួមទាំងឈ្មោះម៉ូដែល, ឡូហ្គោ Volvo និងបំពង់ស៊ីមាំងត្រូវបានស្រោបដោយពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត S60 Black Edition មានតែពីរពណ៌ប៉ុណ្ណោះ ដោយមានពណ៌ Onyx Black Metallic និង Crystal White Metallic។

ជាមួយការផលិតនៅរោងចក្រ Volvo’s Ridgeville, South Carolina, មូ៉ដែល S60 Black Edition ត្រូវបានផលិតឡើងជាពិសេសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយត្រូវបានបង្កើតឡើងនៅស្ទូឌីយោឌីហ្សាញរបស់ Volvo នៅសហរដ្ឋអាមេរិកក្នុងរដ្ឋកាលីហ្វ័រញ៉ា។ គម្រោងនេះត្រូវបានដឹកនាំដោយប្រធានផ្នែកឌីហ្សាញរបស់ Volvo Cars USA លោក Eric Beak ហើយវាត្រូវបានបង្កើតឡើង និងអនុម័តក្នុងរយៈពេលជិតបំបែកកំណត់ត្រា ដោយការសិក្សាដំបូងបានចាប់ផ្តើមកាលពី ១៣ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម