[ទីផ្សារបរទេស] ក្រុមហ៊ុន Kia America បានប្រកាសចេញនូវតម្លៃនៃរថយន្ត Kia Sportage ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ។
រថយន្ត Kia Sportage ឆ្នាំ២០២៣ លក់នៅលើទីផ្សារខាងលើមានតម្លៃចាប់ពី ២៥ ៩៩០ដុល្លារ និងឡើងរហូតដល់ទៅ ៣៦ ៧៩០ដុល្លារឯណោះ។
- Sportage LX តម្លៃ ២៥ ៩៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ២៧ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ
- Sportage EX តម្លៃ ២៧ ៩៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ២៩ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ]
- Sportage X-Line តម្លៃ ៣០ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ
- Sportage SX តម្លៃ ៣១ ៤៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ៣៣ ២៩០ដុល្លារ សម្រាប់ប៉ុងពីរ
- Sportage SX-Prestige តម្លៃ ៣៣ ៤៩០ដុល្លារ សម្រាប់ប៉ុងមួយ និង ៣៥ ២៩០ដុល្លារ សម្រាប់ប៉ុងពីរ
- Sportage X-Pro តម្លៃ ៣៤ ៩៩០ដុល្លារ សម្រាប់ប៉ុងពីរ
- Sportage X-Pro Prestige តម្លៃ ៣៦ ៧៩០ដុល្លារ សម្រាប់ប៉ុងពីរ
គ្រប់ម៉ូដែល Sportage ទាំងអស់ នឹងមានបំពាក់មុខងារ Android Auto និង Apple CarPlay, កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ទំហំ ១២,៣អ៊ីញ ព្រមទាំងមុខងារជំនួយការបើកបរ រួមទាំង Smart Cruise Control ទៀតផង។
សូមបញ្ជាក់ថា រថយន្ត Kia Sportage ឆ្នាំ២០២៣ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Smartstream GDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ វាក៏នឹងផ្តល់ជម្រើសម៉ាស៊ីនបន្ថែមទៀតនៅពេលក្រោយ គឺ ម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged Hybrid មានកម្លាំង ២២៦សេះ និង ម៉ាស៊ីន Plug-in Hybrid ផងដែរ៕