ឡានអគ្គិសនីរបស់ចិន iA5 សាកថ្មម្តងជិះបាន ៥៨០ គីឡូម៉ែត្រ មានតម្លៃខ្ទង់ ៣មុឺនដុល្លារ ក្នុងទីផ្សារកំណើត

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត GAC Toyota នៅក្នុងប្រទេសចិនបានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនី Toyota iA5 ដោយម៉ូដែលនេះត្រូវបានកែប្រែមុខមាត់ថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ២៥ ៣១៥ ដុល្លារ ដល់ ៣០ ៥៤៣ ដុល្លារ។

សម្រាប់រថយន្ត Toyota iA5 ត្រូវបានប្រើប្រាស់ជាមួយគ្រោងឆ្អឹង GEP special platform ដោយមានប្រវែងសរុប ៤,៨១៨ ម.ម ទទឹង ១,៨៨០ ម.ម ១,៥៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៥០ ម.ម និងរូបរាងត្រូវបានរចនាថ្មី ជាពិសេសផ្នែកខាងមុខបំពាក់ជាមួយ ចង្កៀងមុខ​ ប្រភេទ LEDថ្មី, កាងមុខរចនាថ្មីយ៉ាងពិសេស និងថាសកង់ alloy ទំហំ ១៨អ៊ីញ ស្រោបជាមួយសំបកកង់ប្រភេទ 235/45 R18។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងកាប៊ីនវិញ រថយន្តនេះបានបំពាក់ជាមួយអេក្រង់ប្រភេទ LCD ទំហំ ១២,៣ អ៊ីញ ផ្នែកខាងក្នុងនៃរថយន្តថ្មីនេះប្រើប្រាស់ឧបករណ៍ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់បញ្ជាកណ្តាលកុងស៊ូលទំហំ ១២,៣ អ៊ីញ ត្រូវបានបំពាក់ដោយប្រព័ន្ធ AI ផងដែរ។ លើសពីនេះ កៅអីអ្នកបើកបរអាចបញ្ជាបាន ៦ទិស, កៅអីអ្នកដំណើរខាងមុខអាចបញ្ជាបាន ៤ទិស, កៅអីខាងមុខមុខងារកម្តៅ។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Toyota iA5 ដំណើរការដោយម៉ូទ័រអគ្គិសនី ដែលផលិតកម្លាំងបាន ២០១ សេះ និងអាចបើកបររបានចម្ងាយរហូតដល់ ៥៨០ គ.ម ក្នុងការសាកថ្មម្តងតាមស្តង់ដារ NEDC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម