បារាំង បញ្ចេញម៉ូតូអគ្គិសនីថ្មី ដែលជាគូប្រជែងជាមួយនឹង Vinfast Klara

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូបារាំង Orcal បានធ្វើការបញ្ចេញនូវម៉ូឌែល lsca 125 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ Scooter ជាគូប្រជែងជាមួយនឹង Vinfast Klara សម្រាប់ទីផ្សារនៅអឺរ៉ុប។

ការឌីហ្សាញនៃម៉ូតូអគ្គិសនី Orcal Isca 125 ទទួលបានការរចនាទ្បើងបែប Classic ដែលស្រដៀងគ្នាទៅនឹង Vespa ដោយចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយនឹងស៊ីញ៉ូស្តង់ដារ, កុងទ័រឌីជីថល LCD, រន្ធសាក USB, ទូរស័ព្ទ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីធំជាដើម។ ព្រមទាំងបានបំពាក់ស្តង់ដារមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ-ក្រោយ ទំនើបជំនាន់ចុងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលនៃម៉ូតូអគ្គិសនី Orcal Isca 125 មិនទាន់បានបង្ហាញអំពីទំហំអាគុយ, កម្រិតការសាកភ្លើងពេញម្តង អាចបានចម្ងាយប៉ុន្មានគីទ្បូម៉ែត្រ និងរយៈពេលការសាកភ្លើងនៅទ្បើយទេ។

គួរឱ្យដឹងផងដែលថាគូប្រជែងរបស់ខ្លួនគឺ Vinfast Klara ប្រើប្រាស់ម៉ូរទ័រអគ្គិសនី១ ដែលទទួលបានជំនួយពីអាគុយប្រភេទ អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ១,២ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចជិះបានចម្ងាយ ១២០ គីឡូម៉ែត្រ ដែលអាចបង្កើតល្បឿន ៤៨ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនី Orcal Isca 125 ស៊េរីឆ្នាំ ២០២២ ត្រូវបានគេរំពឹងថាវានឹងមានតម្លៃចាប់ពី ២,៤៨៤ ដុល្លារសម្រាប់ទីផ្សានៅក្នុងតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម