Toyota Corolla Altis ចេញលក់នៅវៀតណាម តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបញ្ចេញនូវម៉ូឌែល Corolla Altis ស៊េរីឆ្នាំ ២០២២  ជាមួយនឹងជម្រើស ៣ ម៉ូឌែល 1.8G, 1.8V និង 1.8HEV តម្លៃចាប់ពី ៣១ ៤៧៧ ដល់ ៣៧ ៦៥០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

សម្រាប់រថយន្ត Corolla Altis មានទំហំសរុបប្រវែង ៤ ៦៣០មម, ទទឹង ១ ៧៨០មម, កម្ពស់ ១ ៤៥៥ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧០០មម។ ខណៈដែលរថយន្តនេះប្រើប្រាស់គ្រោងឆ្អឹង TNGA ថ្មី។ ការឌីហ្សាញនៃរថយន្ត Corolla Altis ទទួលបានការចនាទ្បើងបែបស្ព័រត្រង់ប៉ាណាមុខធំ, ចង្កៀងមុខ-ក្រោយប្រភេទ LED  ជាមួយនឹងអំពូលកាត់អ័ព្ទ និងថាស់កង់ស្ព័រទំហំ ១៦ ឬ ១៧អ៊ីញជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលកាប៊ីនត្រូវបានឌីហ្សាញទ្បើងជាមួយនឹងកុងទ័របង្ហាញលើកញ្ចក់ HUD, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៩ អ៊ីញ អាចភ្ជាប់ជាមួយនឹង Apple Carplay, Android Auto, រន្ធសាក USB ឬទូរស័ព្ទ, កៅអីខាងមុខដែលអាចលៃតម្រូវបានដោយអគ្គិសនី,ម៉ាស៊ីនត្រជាក់អូតូ ២ តំបន់, កញ្ចក់ការពារពន្លឺថ្ងៃ និងប្រព័ន្ធវាស់សម្ពាធកង់រថយន្ត ។ បន្ថែមពីនេះ Corolla Altis ក៏បានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាពស្តង់ដា Toyota Safety Sense 2.0 ផងដែរ។

ចំពោះថាមពលនៃរថយន្ត Corolla Altis ប្រើប្រាស់ជាមួយជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ រួមដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ១២២សេះ។
  • ខណៈដែលម៉ាស៊ីន Hybrid ចំណុះ ១៣៨សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

បន្ថែមពីនេះរថយន្ត Toyota Corolla Altis ក៏មាន Driving Modes ៣ ប្រភេទដូចជា Normal, Sport និង EV សម្រាប់តែម៉ូឌែល 1.8HEV ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម