BMW M2 CS ឆ្នាំ២០២០ មាឌតូចមែន តែកម្លាំង៤៤៤សេះ ឯរាងម៉ាអេម

ក្រុមហ៊ុន BMW បានបញ្ចេញរថយន្តស្ព័រមាឌតូច M2 CS ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដោយបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៤៤៤សេះឯណោះ។

BMW M2 CS ថ្មីមានទាំងជម្រើសលេខអូតូ ៧វគ្គ Dual Clutch និង លេខដៃ ៦វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,០វិនាទី ហើយមានល្បឿនអតិបរមា ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ M2 CS បំពាក់ប្រព័ន្ធបូម Active M Differential និង Adaptive M Suspension ដែលអាចឱ្យអ្នកបើកបរជ្រើសរើសយក Comfort, Sport និង Sport+ បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាមាន ៤ ពណ៌ គឺ ស (Alpine White), ខៀវ (Misano Blue Metallic), ខ្មៅ (Black Sapphire) និង ទឹកប្រាក់ (Hockenheim Silver Metallic)។

ផ្នែកខាងក្នុង វាបានបំពាក់កៅអីស្ព័រប្រភេទ M Competition រំលេចដោយស្បែក និងកាំម្ញី ព្រមទាំងថ្នេរដេរពណ៌ក្រហមយ៉ាងទាក់ទាញទៀតផង។ វាក៏មានបំពាក់ប្រព័ន្ធភ្លើង Ambient Interior Lighting, GPS, មុខងារ Apple CarPlay និងប្រព័ន្ធសំឡេង Harman / Kardon ផងដែរ។

សូមបញ្ជាក់ថា រថយន្ត BMW M2 CS ឆ្នាំ២០២០ នឹងមានតម្លៃខ្ទង់ ១០ម៉ឺនដុល្លារលើទីផ្សារប្រទេសអាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម