[ទីផ្សារបរទេស] Honda Click 160 ស៊េរីឆ្នាំ ២០២២ បានដាក់លក់ជាផ្លូវការជាមួយនឹងតម្លៃចាប់ ១ ៨៩១ ដល់ ២០ ៥៥ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Honda Click 160 មានទំហំសរុបប្រវែង ១ ៩២៩មម, ទទឹង ៦៩៥មម,កម្ពស់ ១ ០៨៨មម, ប្រវែងគម្លាងកង់មុខ-ក្រោយ ១ ២៧៧មម កម្ពស់កៅអី ៧៧៨មម និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ៥,៥ លីត្រ។
រូបរាងម៉ូតូ Honda Click 160 បានរចនាទ្បើងបែបស្ព័របំពាក់មកជាមួយនឹងគ្រោងឆ្អឹង eSAF, ចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីទំហំ ១៨ លីត្រអាចផ្ទុកមួកសុវត្ថិភាព និងរបស់របរផ្សេងៗទៀត។
ខណៈដែលម៉ាស៊ីនថ្មីរបស់ Honda Click 160 ប្រើប្រាស់ eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Matic ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។
អ្វីដែលពិសេសនោះ Honda Click 160 បានបំពាក់ប្រព័ន្ធជំនួយការបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS នៅខាងក្រោយផងដែរ៕