MG បញ្ចេញវីដេអូ Teaser របស់រថយន្តអគ្គិសនី MG4 ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបញ្ចេញនៅវីដេអូ Teaser ផ្លូវការសម្រាប់រថយន្តប្រភេទ hatchback អគ្គិសនីថ្មី ដែលមកជាមួយនឹងឈ្មោះថ្មី NEW MG4 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ ២០២២ នៅចក្រភពអង់គ្លេស និងអឺរ៉ុប ឬ CyberE នៅក្នុងប្រទេសចិន។

តាមវីដេអូ teaser បង្ហាញពីការរចនានៅលើតួរថយន្តមានបំពាក់ជាមួយថាសកង់ alloy ទំហំ ១៧ អ៊ីញ, ឈ្នាន់ជើងជំហៀងពណ៌ខ្មៅ, ចង្កៀងក្រោយប្រភេទ LED រាងស្លីម, ​​ដំបូល​កញ្ចក់​ពណ៌​ខ្មៅ ឬ​កញ្ចក់​បែប Panoramic និងកញ្ចក់ចំហៀងខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី MG 4 ថ្មី ត្រូវបានគេរំពឹងថានឹងបំពាក់ជាមួយប្រព័ន្ធ suspension ខាងក្រោយថ្មី ស្រដៀងទៅនឹង Volkswagen Golf, Ford Focus ឬ Toyota Corolla ជាមួយនឹងប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ L3 ជាមួយនឹងការតភ្ជាប់ 5G ។

ចំពោះផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនីនេះមានកញ្ចប់អាគុយទំហំ ៦១,១ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ១៥៤ សេះ និងកម្លាំងរមួល ២៦០ ញ៉តុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៣ វិនាទី និងអាចបើកបរបានចម្ងាយ ៤០២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

ក្នុងនោះ ក្រុមហ៊ុន MG Motors មិនបានបញ្ជាក់អ្វីច្រើនទេ ប៉ុន្តែបានបញ្ជាក់ថា MG4 ថ្មីនឹងមានលក់នៅក្នុងចក្រភពអង់គ្លេស នៅលើប្រវែងតួខ្លួន ៤,៣០០ ម.ម ដែលទំហំធំជាង Volkswagen ID.3៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម