ក្រុមហ៊ុនបំពាក់អាវក្រោះរថយន្តរបស់អាមេរិកមួយ មានឈ្មោះថា AddArmor បានប្រកាសចេញការបំពាក់អាវក្រោះ សម្រាប់រថយន្ត Aston Martin Vantage។
អាវក្រោះដែលបំពាក់លើរថយន្ត Aston Martin Vantage របស់ AddArmor គឺ កម្រិត B4 Level ដែលរួមមាន ជញ្ជាំង និងទ្វារមាំជាងមុន, កញ្ចក់ការពារគ្រាប់, ដំបូលដែកការពារការផ្ទុះ, អាវក្រោះការពារធុងសាំង និង បូមកែថ្មី សម្រាប់ទ្រទម្ងន់ដ៏ធ្ងន់ដែលបានបន្ថែម។
ជាមួយគ្នានេះដែរ វាក៏មានបំពាក់សម្បកកង់ប្រភេទ run-flat ទោះបែក ក៏អាចបើកទៅមុខបាន ព្រមទាំង ដៃទ្វារឆក់ ដែលអាចបើកឲ្យដំណើរការភ្លាមៗបាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។
សូមបញ្ជាក់ថា ចំពោះការបំពាក់កញ្ចប់ការពារ “Anti-Intrusion Protection Package” របស់ក្រុមហ៊ុន AddArmor នេះ មានតម្លៃចាប់ពី ៣២ ៥០០ដុល្លារ (មិនបូកតម្លៃរថយន្តឡើយ)។
យ៉ាងណាមិញ តាមរយៈការបន្ថែមគ្រឿងគ្រូវការពារជាច្រើនបែបនេះ AddArmor អះអាងថា វាបន្ថែមនូវទម្ងន់ប្រមាណ ២០០គីឡូក្រាមទៀតសម្រាប់រថយន្ត។
ទោះជាយ៉ាងណា រថយន្ត Aston Martin Vantage មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥០៣សេះ និងកម្លាំងរមួល ៦៨៥ញ៉ូតុនម៉ែត្រឯណោះ៕